ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំងចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋខេត្តក្រចេះដោយឥតគិតថ្លៃចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូនេះ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅព្រឹកថ្ងៃ៦​ ខែធ្នូ​ ឆ្នាំ២០២៣​នេះ​ ប្រជាពលរដ្ឋជាច្រើនកុះករ មកពីគ្រប់ទិសទី ទូទាំងខេត្តក្រចេះ បានមកទទួលការពិនិត្យ និងព្យាបាលជម្ងឺពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា​ នៅមន្ទីរពេទ្យបង្អែកក្រចេះ។

ការពិនិត្យនិងព្យាបាល​ជំងឺនេះ​ ដឹកនាំសម្របសម្រួលដោយ​ បណ្ឌិត ពេជ្រ ប៊ុនធិន ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្ត ចុះមកពិនិត្យព្យាបាលជម្ងឺ​ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ​ រយៈពេល១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលលើបញ្ហាជម្ងឺដូចជា ៖ ជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺសសៃរ និងសាច់ដុំ ពិនិត្យ វាស់ភ្នែក និងការ ចែកវ៉ែនតាជាដើម។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យដែលដឹកនាំសកម្មភាពនេះឲ្យដឹងថា ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យនិងព្យាបាលជម្ងឺដោយឥគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់ទីប្រជុំជន ឬតំបន់ដាច់ ស្រយាលនោះទេ តបតាមការស្នើរសុំនិងសម្របសម្រួលពី​ បណ្ឌិត ពេជ្រ ប៊ុនធិន ដើម្បីជួយសម្រួលដល់ការមកទទួលរកសេវាព្យាបាល និងការចំណាយបង់ថ្លៃលើសេវាព្យាបាល សំដៅលើកកម្ពស់ផ្នែកសុខមាលភាពនៅខេត្ត ក្រចេះ ក៏ដូចជានៅកម្ពុជា។

...

ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង​ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមរក្សាសណ្តាប់ធ្នាប់ និងអនាម័យ និងសូមយោគយល់អធ្យាស្រ័យចំពោះការផ្តល់ទទួលស្វាគមន៍មិនបានដិតដល់ ដោយថាចំនួនបងប្អូនមកចូលរួមពិនិត្យមានចំនួនច្រើន ហើយការផ្តល់លេខរៀងមានកំណត់ ទៅតាមកម្រិតនៃសកម្មភាពពិនិត្យរបស់ក្រុមគ្រូពេទ្យ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print