ប្រទេសឡាវ ៖ លោក ទី សុគន្ធ លេខាធិការគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា និង លោក សន សារ៉ាណា សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំប្រតិភូសភាកម្ពុជាចូលរួមប្រជុំពិភាក្សាលើសេចក្តីថ្លែងការណ៍រួម (Joint Statement ) នៃលទ្ធផលកិច្ចប្រជុំកំពូលសភាកម្ពុជា-ឡាវ-វៀតណាម (CLV) នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣។
រដ្ឋសភាឡាវ បានរៀបចំកិច្ចប្រជុំកំពូលសភា CLV លើកទី១ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ “ការពង្រឹងតួនាទីសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសកម្ពុជា ឡាវ និងវៀតណាម” ក្នុងគោលបំណងលើកកម្ពស់សន្តិភាព មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការដើម្បីវិបុលភាព និងនិរន្តរភាព។ គណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជាចូលរួមកិច្ចប្រជុំនេះ ដឹកនាំដោយ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។
នាល្ងាចថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ កិច្ចប្រជុំកំពូលសភាCLV នឹងប្រារព្ធពិធីបិទជាផ្លូវការ ដោយរំពឹងថា ថ្នាក់ដឹកនាំរដ្ឋសភាកម្ពុជា ឡាវ និងវៀតណាម នឹងចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម (Joint Statement) នៃលទ្ធផលកិច្ចប្រជុំ៕