ក្រុមហ៊ុន Samsung បង្ហាញពីចំណូល ដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងត្រីមាសទី២នេះ

ចែករំលែក៖

ក្រុមហ៊ុន Samsung Electronics បានបង្ហាញពីចំណូលដ៏គួរឱ្យភ្ញាក់ផ្អើលមួយនៅក្នុងត្រីមាសទី២ពោលគឺកើនឡើងលើសពីការរំពឹងទុក។
តួលេខបឋមចំពោះប្រាក់ចំណេញប្រតិបត្តិការរបស់ក្រុមហ៊ុននេះត្រូវបានគេប៉ាន់ស្មានថាមានចំនួន៨,១ពាន់លានវ៉ុន(៧ ពាន់លានដុល្លារសហរដ្ឋអាមេរិក) ចាប់ពី ខែមេសាដល់មិថុនាកើនលើសពីការរំពឹងនៅក្នុងទីផ្សារដែលមានចំនួន៧,៤ពាន់លានវ៉ុន។

...

ប្រាក់ចំណូលក្នុងរយៈពេល៣ខែដំបូងកើនឡើង២១,២៦ភាគរយនិងកើនឡើង ១៧,៣៩ភាគរយបើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។វាជាលើកដំបូងក្នុង រយៈពេល៩ត្រីមាសដែលប្រាក់ចំណេញ ប្រតិបត្តិការរបស់ក្រុមហ៊ុននេះកើនឡើង ដល់៨ពាន់ពាន់លានវ៉ុន។

បន្ទាប់ពីកើនឡើង១០,១៦ពាន់ពាន់លានវ៉ុននៅក្នុងត្រីមាសទី៣នៃឆ្នាំ២០១៣ ប្រាក់ចំណេញប្រតិបត្តិការបានធ្លាក់ចុះ ៤,០៦ពាន់ពាន់លានវ៉ុននៅក្នុងត្រីមាសទី៣នៃឆ្នាំ២០១៤ ហើយកើនឡើងវិញដល់ ៧,៣៩ពាន់ពាន់លានវ៉ុននៅក្នុងត្រីមាសទី៣នៃឆ្នាំ២០១៥។

រីឯចំណូលវិញត្រូវបានគេប៉ាន់ស្មានថាមានចំនួន៥០ពាន់ពាន់លានវ៉ុននៅក្នុងត្រីមាសទី២ពោលគឺមិនបានឈានដល់ការប៉ាន់ស្មាននៅក្នុងទីផ្សារដែលមានចំនួន ប្រហែលជា៥២ពាន់ពាន់លានវ៉ុននោះទេ។

តួលេខដែលត្រូវកែប្រែចំពោះចំណូល និងប្រាក់ចំណេញប្រតិបត្តិការនឹងត្រូវបានប្រកាសនៅខែក្រោយ បន្ទាប់ពីធ្វើសវនកម្មទៅលើផ្នែកគណនេយ្យ។ ប្រាក់ចំណេញសុទ្ធមិនត្រូវបានប្រកាសនៅពេលដំបូងនេះទេ៕

samsung_expo_building_china_press_image

ដោយ៖ រ័ត្ន

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print