ខេត្តបន្ទាយមានជ័យ៖ ថ្មីៗនេះសារព័ត៌មានថៃបានចុះផ្សាយកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថាសមត្ថកិច្ចថៃបានសង្ក្រោះជនជាតិខ្លួន(៩នាក់)
ដែលអះអាងថាជាជនរងគ្រោះនៃឧក្រិដ្ឋកម្មជួញដូរមនុស្សក្នុងរួបភាពធ្វើការក្នុងកាស៊ីណូខាងលើនៅក្រុងប៉ោយប៉ែត ហើយជនជាតិថៃខាងលើបានលើកឡើងថា នៅមានមនុស្សយ៉ាងហោចណាស់២០០នាក់ទៀតកំពុងបង្ឃាំងទុកក្នុងកាស៊ីណូនោះ ដែលខ្លះត្រូវគេបង្ខំឱ្យប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធអនឡាញនិងខ្លះទៀតទទួលសេវាផ្លូវភេទ។
លោកគង រិទ្ធ មេបញ្ជាការរងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានមានប្រសាសន៎ថា ករណីដែលខាងភាគីថៃចុះផ្សាយកន្លងមកនោះគីជាព័ត៌មានមិនពិត ព្រោះលោកឋិតក្នុងហេតុការណ៍នោះដែរ ។ លោកបញ្ជាក់ថាៈក្នុងនាមលោកចុះធ្វើការស្រាវជ្រាវផ្ទាល់រួមទាំងចាប់យកជនជាតិថៃនិងជនជាតិចិនប្រគល់ឱ្យកម្លាំងអធិការដ្ឋានក្រុង តែមុននឹងប្រគល់លោកក៏បានសាកសួរព័ត៌មានមួយចំនួន
ដែលពាក់ពន្ធនឹងជនជាតិថៃរត់ទៅប្រទេសរបស់ខ្លួនវិញដែរ ។ តាមពិតអត់មាននរណាធ្វើទារុណកម្មអ្វីឡើយ ព្រោះគាត់ចង់បានប្រាក់ខែថ្លៃ ដោយគំនិតគាត់មិនដឹងថានឹងធ្វើយ៉ាងណា ពួកគាត់រិះរកមធ្យោបាយដើម្បីចាកចេញពីកន្លែងកាស៊ីណូខាងលើ ដោយកាស៊ីណូខាងលើបានផ្ដល់ប្រាក់ខែក្នុងម្នាក៎១៨០០០បាតស្មើនឹងប្រាក់រៀលប្រហែល១.៩០០.០០០៛ឫ២លានរៀល តែមានកន្លែងផ្សេងគេដេញថ្លៃជនជាតិថៃទាំងអស់នោះក្នុងម្នាក់ផ្ដល់ប្រាក់បៀវត្ស៣ម៉ីនបាតស្មើនឹង៣លាន
៣៥ម៉ីនរៀល ដូច្នេះគាត់ចង់បានប្រាក់ខែថ្លៃ ដោយចេញពីទីនោះទៅធ្វើការកន្លែងផ្សេង គាត់មិនមានវិធីអ្វឺក្រៅពីវិធីកុហកហើយពាក់ពន្ធករណីនោះទៀតសោត មុនពួកជនជាតិថៃទាំង៩នាក់នោះចេញពីកាស៊ីណូខាងលើគាត់បានដុតបន្ទប់ឱ្យឆេះហើយគាត់លោតចេញតាមរបងដោយគាត់យកលេសថា អគារកាស៊ីណូឆេះ នេះជាល្បិចខិលខូចរបស់ជនជាតិថៃ។
ជាចុងក្រោយលោកក៏បានអំពាវនាវដល់បងប្អូនអ្នកសារព័ត៌មានសូមមេត្តាកុំចុះផ្សាយបន្ត មុននឹងផ្សាយគួរតែសាកសួរភាគីសមត្ថកិច្ចពាក់ព័ន្ធឱ្យបានគ្រប់ជ្រុងជ្រោយសិន៕