អ្នកនាំពាក្យក្រសួងមហាផ្ទៃ៖​ សំណុំរឿងមន្ត្រីនគរបាលខេត្តព្រៃវែង១២នាក់ ដែលរកឃើញមានផ្ទុកសារធាតុញៀន បានដាក់សំណើដល់ក្រសួងមហាផ្ទៃរួចហើយ រង់ចាំសម្រេចពីថ្នាក់ដឹកនាំ

ចែករំលែក៖

ខេត្ត​ព្រៃវែង​៖​ បើតាមការបញ្ជាក់ពីលោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះថា៖​ សំណុំរឿងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលព្រៃវែងចំនួន១២នាក់ ដែលរកឃើញមានផ្ទុកសារធាតុញៀនក្នុងប្រតិបត្តិការធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្ត បានដាក់សំណើជូនដល់ក្រសួងមហាផ្ទៃរួចហើយ រង់ចាំការសម្រេចពីថ្នាក់នាំក្រសួង។

អ្នកនាំពាក្យ​រងរូបនេះ​ បានថ្លែង​បញ្ជាក់ថា បន្ទាប់ពីស្នងការដ្ឋាននគរបាលខេត្តព្រៃវែងបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើមន្ត្រីនគរបាលទូទាំងខេត្តរួចមក ក៏បានបញ្ជូនមកអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីពិនិត្យបន្ត ហើយរហូតមកដល់ពេលនេះអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានដាក់សំណើជាលាយល័ក្ខអក្សរជូនដល់លោក ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរួចហើយដែរ តែការសម្រេចយ៉ាងណានោះមិនទាន់ដឹងនៅឡើយទេ។

លោក ទូច សុខៈ​ បានថ្លែង​បន្តថា​ អគ្គស្នងការដ្ឋាននគរបាលជាតិ​ បានដាក់សំណើជូនលោក ស សុខា ចំនួន២​ចំណុច ទី១ គឺស្នើសុំបញ្ជូនអ្នកដែលពាក់ព័ន្ធនឹងសារធាតុញៀននេះទៅកាន់មជ្ឈមណ្ឌលអប់រំកែប្រែស្ដានិតិសម្បទាដើម្បីបន្សាបសារធាតុញៀន។ និងទី២ គឺអគ្គស្នងការដ្ឋាននគរបាលជាតិស្នើសុំបណ្ដេញចេញពីក្របខណ្ឌនគរបាលជាតិ ដោយយោងទៅលើវិន័យកងកម្លាំង ០០៦ របស់ក្រសួងមហាផ្ទៃ។

ដោយឡែក​ជុំវិញករណីនេះដែរ​លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃសទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ​ បានលើកឡើងនៅក្នុងទំព័រហ្វសប៊ុកផ្លូវការថា នគរបាលខេត្តព្រៃវែងរកឃើញអ្នកប្រើប្រាស់គ្រឿងញៀន ១២នាក់ មិនមែន១១នាក់នោះទេ អ្នកទាំង១២នាក់នោះ គឺអនុវត្តវិន័យយ៉ាងតឹងរ៉ឹងបំផុត។

...

លោកស្នងការខេត្ត​ បានបញ្ជាក់​ និងតាំងជំហរយ៉ាងច្បាស់ថា បើរកឃើញនគរបាលក្នុងខេត្តរូបណាប៉ះពាល់លុយកាក់ជាថ្នូរលើកលែងទោសនគរបាលប្រើប្រាស់គ្រឿងញៀនទាំង១២នាក់នេះ នោះស្នងការខេត្តនឹងលាឈប់។ លោកថា ពួកយើងបានបំពញភារកិច្ចអស់ពីសមត្ថភាព តម្លាភាព និងយុត្តិធម៌រួចរាល់ហើយ។ ប្រជាជន និងនគរបាលគឺស្មើភាព៕អរុណរះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print