លោករដ្ឋមន្ត្រីក្រសួងមុខងារសាធារណ: អញ្ជើញ កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ : ថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយ​ក្រៃលែង​ ដោយបានមកចូលរួមជាអធិបតី​ក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា​ស្តីពីការចាត់តាំងសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ។ ​នេះជាប្រសាសន៍ របស់ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅល្ងាចថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ។

លោករដ្ឋមន្ត្រីបន្តថា : ខ្ញុំសូមយកឱកាសនេះ​ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល​ដែលបានផ្តល់ទំនុកចិត្ត ចំពោះរូបខ្ញុំ​ ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ដើម្បីរួមកម្លាំងគ្នាជាមួយ  លោក លោកស្រីមកពីបណ្តាក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមតម្រង់ទិស​​ គាំទ្រ​ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងកម្មវិធីអនុវត្តនយោបាយ​និងដើម្បីពង្រឹងការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មូលដ្ឋានក្នុងការអនុវត្ត កម្មវិធីនយោបាយ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងកម្មវិធីកែទម្រង់នានារបស់រាជរដ្ឋាភិបាល​សំដៅអភិវឌ្ឍមូលដ្ឋាន លើកកម្ពស់សេវាសាធារណៈ និងដោះស្រាយឆ្លើយតបទៅនឹងសំណើ សំណូមពរ​ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន នីមួយៗប្រកបដោយប្រសិទ្ធភាព​ តម្លាភាព និងគណនេយ្យភាព។

លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងបន្តថា , ផ្អែកតាមតួនាទី ភារកិច្ច និងរបៀបរបបការងារ ដែលបាលកំណត់នៅក្នុងសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងដោយបានការចាត់តាំងពីរាជរដ្ឋាភិបាល ក្នុងនាមជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត​ ខ្ញុំមានការទទួលខុសត្រូវខ្ពស់ក្នុងការដឹកនាំ និងត្រួតពិនិត្យរាល់សកម្មភាពរបស់ក្រុមការងាររាជរដ្ឋាភិបាល និងគណៈរដ្ឋមន្ត្រីចំពោះការដឹកនាំលើការងារនេះ។ ដូច្នេះ​ លោក លោកស្រី​ ដែលត្រូវបានចាត់តាំងតាមបណ្តាក្រុង ស្រុក ទាំង៩ និងឃុំ សង្កាត់ ក៏នឹងត្រូវមានការទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារតាមមូលដ្ឋានរៀងៗខ្លួន​ ស្របតាមការសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តកំពង់ស្ពឺផងដែរ។

ចេញពីស្មារតី និងសេចក្តីណែនាំដែលមានក្នុងកិច្ចប្រជុំនាថ្ងៃនេះ​ ខ្ញុំជឿជាក់ថា ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ ប្រាកដជាមានការតាំងចិត្តខ្ពស់​ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តការងារនៅមូលដ្ឋានប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ជូនប្រទេសជាតិ និងប្រជាជន ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print