សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ បើយើងមិនអាចព្យាករណ៍ស្ថានភាពវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ !

ចែករំលែក៖

ភ្នំពេញ ៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា ៖ «បើយើងមិនអាចព្យាករណ៍ស្ថានភាពវិវត្តន៍ទៅជាយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ៖ ទិន្នន័យល្អគឺមានផលប្រយោជន៍ដូចជា៖
-ទី១- អាចជួយអោយយើងសម្រេចចិត្តបានត្រឹមត្រូវគ្រប់ជ្រុងជ្រោយ មិនសម្រេចចិត្តទាំងប្រថុយប្រថាន។
-ទី២- ការព្យាករណ៍នូវសេណារីយ៉ូ និងព្យាករណ៍ទៅអនាគត តើវាប្រែប្រួលកម្រិតណា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយ «របាយការណ៍ថ្នាក់ជាតិស្តីពីលទ្ធផលចុងក្រោយនៃជំរឿនសេដ្ឋកិច្ចនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ ២០២២» នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ៖ កិច្ចការងារនេះគឺសំខាន់ណាស់ដើម្បីកំណត់ទិសដៅផែនការសកម្មភាព កំណត់ទិសដៅគោលនយោបាយ ដូច្នេះបើយើងមិនអាចព្យាករណ៍បានថាតើស្ថានភាពនឹងវិវត្តន៍ទៅយ៉ាងណា យើងនឹងដើរក្រោយសភាពការណ៍ យើងមិនអាចបុរេសកម្មបានទេ យើងនឹងត្រូវប្រតិកម្ម។

ទន្ទឹមគ្នានេះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត គូសបញ្ជាក់ថា ការព្យាករណ៍នៅក្នុងសេដ្ឋកិច្ចរបស់យើង ឧទាហរណ៍ដូចជាកូវីដ-១៩ ឬមួយក៏ឆ្នាំ ២០២៤ នេះតើវិស័យអ្វីដែលត្រូវងើបឡើង ហើយវិស័យអ្វីដែលយើងត្រូវទាញសក្តានុពល ហើយដាក់ទិសដៅណាដើម្បីចាប់វិស័យនោះអោយជាប់គឺផ្អែកទៅលើទិន្នន័យ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្ដេចតែងតែបានណែនាំ និងដាក់ចេញនូវគោលនយោបាយចំពោះការជ្រើសរើសមន្រ្ដី គឺត្រូវធ្វើឱ្យមានសុក្រឹត្យភាព ជ្រើសរើសឱ្យស្របទៅនឹងទំនើបកម្មនៃបច្ចុប្បន្នភាព និងការជ្រើសរើសដោយមានការលើកទឹកចិត្ត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការវិនិយោគទៅលើធនធានមនុស្ស គឺជាកិច្ចការសំខាន់ទាំងការវិនិយោគទៅលើការសិក្សាតាំងពីកុមារភាព និងការវិនិយោគនៅតាមក្រសួង ស្ថាប័ននានា ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print