មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មពេលយប់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបាន៤នាក់

ចែករំលែក៖

ខេត្តបាត់ដំបង៖ មុខសញ្ញាចោរលួចយ៉ាងសកម្មនៅពេលយប់៤នាក់ត្រូវបានកម្លាំងនគរបាលបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួននិងដកហូតបានសម្ភារៈគាស់ផ្ទះ ទូរស័ព្ទ៤គ្រឿង និងកាបូបដាក់ប្រាក់មួយចំនួនទៀត។

...

ការឃាត់ខ្លួនជនសង្ស័យខាងលើនេះធ្វើឡើងនៅវេលាម៉ោង២និង៣០នាទីយប់ឈានចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ ខណៈដែលជនសង្ស័យបានធ្វើសកម្មភាពរួច ហើយជិះម៉ូតូឆ្លងកាត់គោលដៅត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចនៅចំនុចផ្លូវជាតិលេខ៥ ខាងមុខភូពុយ ក្រុងបាត់ដំបង។

ប្រភពពីសមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យទី១-ឈ្មោះ រឿន វិត ហៅរ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរនិងទីលំនៅមិនពិតប្រាកដ (អ្នកធ្វើសកម្មភាពលួច) ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធធនាគារ ។ ទី២-ឈ្មោះ សំ ចំរើនផល ភេទប្រុស អាយុ ៣៥ឆ្នាំ រស់ក្នុងភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង (ជាមេខ្លោនិងដឹកជញ្ជូនក្មេងធ្វើសកម្មភាពលួច) ។ ទី៣-ឈ្មោះ ឡាយ សម្បត្តិ ភេទប្រុស អាយុ ២៩ឆ្នាំ រស់ក្នុងភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុង-ខេត្តបាត់ដំបង (ជាអ្នកផ្តល់មធ្យោបាយ) និងទី៤-ឈ្មោះ មៀន សុវណ្ណរ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ រស់ក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុង-ខេត្តបាត់ដំបង (ផ្តល់មធ្យោបាយ)។

ប្រភពបន្តថា ក្នុងការឃាត់ខ្លួននោះដែរដកហូតបានវត្ថុតាងម៉ូតូ ៣គ្រឿង ដែល២គ្រឿងជាម៉ូតូជិះធ្វើសកម្មភាព, ទូរស័ព្ទដៃ ៤គ្រឿង ដែលជនសង្ស័យធ្វើសកម្មភាពលួចបាន, កាបូបស្ពាយចំនួន២, កន្ត្រៃយ៍១ និងឡាមមួយចំនួនផងដែរ។

បច្ចុប្បន្នជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងចាប់បញ្ចូនទៅតុលាការចាត់តាមនីតិវិធី៕

1

2

3

ដោយ៖ សំ វិច្ឆិកា

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print