ខេត្តពោធិ៍សាត់៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះជួយឃុំអូរតាប៉ោង តំណាងក្រុមហ៊ុនប្រេងឥន្ននះកម្ពុជាតេឡា ប្រចាំខេត្តពោធិ៍សាត់ នាំយកស៊ីម៉ង់ត៍ចំនួន១០តោនទៅប្រគេនព្រះសង្ឃចំនួន២វត្តនៅស្រុកបាកាន។
ការនាំយកស៊ីម៉ង់ត៍ទៅប្រគេនព្រះសង្ឃខាងលើធ្វើឡើងកាលពីព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅវត្តស្រះម្កាក់ ស្ថិតក្នុងភូមិស្រះម្កាក់ និងវត្តទួលរគាំង ស្ថិតក្នុងភូមិទួលរគាំង ឃុំអូរតាប៉ោង ស្រុកបាកាន ខេត្តពោធិ៍សាត់។
លោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលបានឲ្យដឹងថា ស៊ីម៉ង់ត៍ចំនួន ១០តោនត្រូវយកទៅប្រគេនព្រះសង្ឃនៅវត្តទាំងពីរខាងលើក្រោមការឧបត្ថមពីលោកស្រី តំណាងរាស្រ្ត និងលោកស្នងការនគរបាល តំណាងក្រុមហ៊ុនប្រងឥន្ធនះតេឡាត។
លោកបន្តថា ស៊ីម៉ង់ត៍ទាំង ១០តោននេះ ៥តោនបានប្រគេនទៅព្រះសង្ឃគង់នៅវត្តស្រះម្នាក់ ចំណែក ៥តោនទៀតបានប្រគេនទៅព្រះសង្ឃគង់នៅវត្តទួលរគាំង ហើយស៊ីម៉ង់ត៍ប្រគេនព្រះសង្ឃទាំងនេះសម្រាប់កសាងសមទ្ធិផលផ្សេងៗនៅក្នុងវត្ត។
លោកបន្តទៀតថា ក្នុងកិច្ចប្រតិប្រត្តិការនេះដែរក្រុមការងារបានជួយឧបត្ថមប្រេងសម្រាប់ប្រើប្រាស់ក្នុងការស្ដាប្រឡាយមួយខ្សែ ដើម្បីសម្រួលផ្លូវទឹកមានប្រវែងប្រមាណជាង ១.០០០ម៉ែត្រនៅក្នុងមូលឋានដដែលនេះហើយនិងបន្តការឧបត្ថមដោះស្រាយជាបន្តៗទៀត ក្នុងនោះកមានការសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងក្រើនរំលឹកឲ្យអាជ្ញាធរមានសមត្តកិច្ចយកចិត្តទុកដាក់ឲ្យបានខ្ពស់ ដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូននៅក្នុងមូលឋានជាពិសេស៕
ដោយ៖ ប៉ឹម ពិន