ខេត្តរតនគិរី៖​ ភ្ញៀវទេសចរជាតិមានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានកើនឡើង ២,៥១% នាឱកាស​បុណ្យចូលឆ្នាំថ្មី ឆ្នាំសកល២០២៤

ចែករំលែក៖

ខេត្ត​រតនគិរី​៖​ រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តរតនគិរី មានភ្ញៀវទេសចរជាតិ ចំនួន ៨ ៣៦៣នាក់ មានការថយចុះ ២,៧៣% ខណៈភ្ញៀវទេសចរបរទេសមានចំនួន ៥៧នាក់ មានការកើនឡើង ២,៥១% សរុបភ្ញៀវទេសចរជាតិ-អន្តរជាតិមានចំនួន ៨ ៤២០នាក់ មានការថយចុះ ២,៥៧% ។​ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី បានឱ្យដឹងនៅល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ម្សិលមិញ។

មន្ទីរ​ព័ត៌មាន​ខេត្ត​ បានបញ្ជាក់បន្ថែមថា​ មូលហេតុចំនួនភ្ញៀវទេសចរមានការធ្លាក់ចុះគឺ ដោយកត្តាភ្ញៀវទេសចរមានច្រើនជម្រើសក្នុងការដើរលេងកំសាន្តក្នុងព្រឹត្តិការណ៍ឆ្លងឆ្នាំសកល២០២៤។

ដោយឡែកចំពោះសេវាកម្មស្នាក់នៅ និងសេវាកម្មម្ហូបអាហារ រួមជាមួយសេវាកម្មដឹកជញ្ជូនភ្ញៀវ ពុំមានការតំឡើងថ្លៃគួរអោយកត់សំគាល់នោះឡើយ ហើយនៅតាមតំបន់រមណីយដ្ឋានមានការគ្រប់គ្រងបរិស្ថាន សណ្តាប់ធ្នាប់ បានល្អប្រសើរ ដោយមានរៀបចំណតរថយន្ត និងម៉ូតូយ៉ាងមានរបៀបរៀបរយ៕

...

ដោយ​៖អ្នក​រតនគិរី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print