រយៈពេល៣ថ្ងៃ ឆ្លងឆ្នាំសកលក្នុងខេត្តស្វាយរៀងមានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជិត១៧ម៉ឺននាក់

ចែករំលែក៖

ខេត្តស្វាយរៀង: ដោយប្រទេស ជាតិមានសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមានសម្ដេច មហា បវរធិបតី ហ៊ុនម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ធ្វើអោយភ្ញៀវទេសចរ បរទេសចូលមកលេងកម្សាន្ត តាមគោលដៅសំខាន់ៗទូទាំងប្រទេសកម្ពុជា ក៏ដូចជា ក្នុងខេត្តស្វាយរៀង រយះពេល៣ថ្ងៃ ឆ្លងឆ្នាំសកលក្នុង មានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តជិត១៧ម៉ឺននាក់។

យោងតាមលោកវ៉ាន់ សារ៉ាត ប្រធានមន្ទីរទេសចរណ៍ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី២ខែនករាឆ្នាំ២០២៤នេះថា ស្ថិតិភ្ញៀវថ្ងៃឆ្លងឆ្នាំសកល រយៈពេល ៣ថ្ងៃ (គិតចាប់ពីថ្ងៃទី៣០,៣១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤) មានចំនួនភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋមកលេងកម្សាន្តតាមគោលដៅសំខាន់ៗក្នុងខេត្ត មានចំនួនសរុប ប្រមាណ ១៦៧,៥០០ នាក់ (ក្នុងនោះ ភ្ញៀវទេសចរបរទេសចំនួន ៣១០នាក់)។

លោកបន្តថាដោយក្នុងខេត្តស្វាយរៀង មានព្រឹត្តិការណ៍ធំៗដូចជា កម្មវិធីប្រគុំតន្ត្រីខ្នាតធំ និងកម្មវិធីប្រដាល់គុណខ្មែរ (រយៈពេល ២ថ្ងៃគឺ៣០-៣១ធ្នូ )ឆ្នាំ២០២៣។

...

លោកបន្តថា ចូលឆ្នាំកល នៅខេត្តស្វាយរៀង  គឺភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋបានចូលរួមទស្សនាកម្សាន្តតាមគោលដៅសំខាន់ៗដែលរៀបចំដោយរដ្ឋបាលខេត្ត ជាអាទិ៍ កន្លែងតាំងពិព័រណ៌ កន្លែងប្រគុំតន្ត្រីខា្នតធំ ទិដ្ឋភាពតាមមាត់ទន្លេវ៉ៃគោពេលរាត្រី  ជាដើម៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print