ភ្នំពេញ៖ ជនជាតិចិនម្នាក់បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ បន្ទាប់មានជនជាតិចិនមួយក្រុមបានផឹកស៊ីជាមួយគ្នាបង្កជាជម្លោះរហូតដល់ប្រើអំពើហិង្សាចាក់សម្លាប់គ្នា។ក្រោយហេតុការណ៍នេះកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន៣៧នាក់ដើម្បីសួរនាំ។
ហេតុការនេះបានបង្កអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤ នៅក្នុងខុនដូព្រីនស៍ផ្លាហ្សា ជាប់មហាវិថីសហព័ន្ធរុស្ស៊ីអគារទី២ ជាន់ទី ៩បន្ទប់៩០៩ ដែលស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសន្តិសុខយាមនៅខុនដូព្រីនស៍ផ្លាហ្សាសា បាននិយាយប្រាប់ថាជនជាតិចិនមួយក្រុមបានផឹកសុីនៅផ្សារ ព្រីនស៍ផ្លាហ្សាដោយផឹកស្រាហេីយបានឈ្លោះប្រកែកគ្នានឹងឈានដល់ប្រេីអំពេីហឹង្សា ដេញវាយគ្នាតាំងពីកន្លែងផឹកស៊ីនឹងដេញគ្នាតាំងពីជាន់ទី១រហូតដល់ជាន់ទី៩នៅអាគារ២នៅបន្ទប់លេខ ៩០៩ដោយជនបង្កជាជនជាតិចិនដូចគ្នាចាក់បណ្តាលឲ្យរងរបួសដកដង្ហើមចង្រិតហេីយជនបង្កបានគេចខ្លួនបាត់ ។
ប្រភពព័ត៌មានដដែលបានបន្តទៀតថាខណៈពេលភ្លាមៗ ជនរងគ្រោះ រងរបួសធ្ងន់ត្រូវបានបងប្អូននឹងមិត្តភ័ក្ដិ បានជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ រ៉ូយ៉ាល់តែមកដល់មន្ទីរពេទ្យជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ ។ ចំណែកក្រុមគ្រួសារពេលភ្លាមៗបានប្តឹងសមត្ថកិច្ចនគរបាលភ្លាមៗដេីម្បីចុះមកអន្តរាគមន៍។ សូមបានបញ្ជាក់បន្ថែម បន្ទាប់ពីកំលាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍បានមកដល់ភ្លាមៗ បានរាយការណ៍ទៅផ្នែកជំនាញ ក្នុងនោះដោយមានកម្លាំងនគរបាលអធិការខណ្ឌសែនសុខ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញចុះមកកន្លែងកេីតហេតុជាបន្តបន្ទាប់ ឃាត់ខ្លួនបានជនសង្ស័យចំនួន៣៧នាក់(ស្រី៥)រកឃេីញមានពាក់ព័ន្ធនិងសារធាតុញៀននិង កាន់កាប់ អាវុធខុសច្បាប់ ដកហូតវត្ថុមួយចំនួន មានដូចជាម្សៅក្រាមសថ្លា (សង្ស័យគ្រឿងញៀន)មួយចំនួន កាំភ្លើងខ្លីមួយដេីម,ដំបងឆក់, និងកូនកាំបិត ចុងស្រួចចំនួន០៣ដេីម, កាំបិត ប៉័ងតោ០១ដេីម,និង ដំបងជ័រចំនួន០២កំណាត់។
បច្ចុប្បន្នជនសង្ស័យចំនួន៣៧នាក់(ស្រី៥) ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី៕ដោយ៖រ៉ារ៉ា