នៅក្នុងរដូវបិទនេសាទនេះបទល្មើសនេសាទក្នុងខេត្តកណ្ដាលកំពុងកើតឡើង យ៉ាងអនាធិបតេយ្យនៅស្រុកមុខកំពូល ស្រុកខ្សាច់កណ្ដាល ស្រុកល្វាឯម ស្រុកកៀន ស្វាយ ស្រុកស្អាង និងស្រុកលើកដែកដោយសារតែមន្ត្រីរដ្ឋបាលជលផល និងមន្ត្រី អាជ្ញាធរមិនចាត់វិធានការទប់ស្កាត់ឡើយ ។
ប្រភពបានឲ្យដឹងថា លោក កែ សាវី នាយខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល គិតតែពីរឿងប្រមូលផលប្រយោជន៍ប៉ុណ្ណោះ ហើយបណ្ដោយឲ្យកូនចៅនៅតាមស្រុកដូចរៀបរាប់ខាងលើធ្វើអ្វីៗតាមអំពើចិត្ត ។
ប្រជាពលរដ្ឋរស់នៅតាមបណ្ដាស្រុកដូចខាងលើបានឲ្យដឹងថា បទល្មើសប្រើឧប ករណ៍ខុសច្បាប់កំពុងកើតឡើងយ៉ាងគគ្រឹកគគ្រេង សូម្បីតែនៅក្នុងព្រែក នៅក្នុងអូរ និងស្ទឹងក៏មានការប្រើប្រាស់ឧបករណ៍ខុសច្បាប់យ៉ាងអនាធិបតេយ្យដែរ។ ឧបករណ៍នេសាទដែលក្រុមជនល្មើសប្រើប្រាស់តាមស្ទឹងបឹងបួ និងក្នុងទន្លេយ៉ាងពេញបន្ទុកនោះមានដូចជា សៃយ៉ឺន ស្បៃមុង ឡុក ណរ៉ាវ ឆារ៉ានាម យ៉ាងកាវ លបជើងរាវ លប បង្កង លបប្រើស១០០ ទូកឆក់ក្ដៅ ទូកឆក់ត្រជាក់ និងដាយចាប់ត្រីប្រាម្សៅជាដើម។
សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅក្នុងស្រុកខាងលើបានឲ្យដឹងទៀតថា ពួក គាត់តែងតែឃើញមន្ត្រីរដ្ឋបាលជលផលមួយចំនួនដើរប្រមូលលុយពីក្រុមជនល្មើសប្រើប្រាស់ឧបករណ៍ខុសច្បាប់ និងឈរជើងតាមផ្លូវជាតិលេខ១ដើម្បីជំរិតយកលុយពីឈ្មួញដែលនាំត្រីចូលពីស្រុកយួនផងដែរ។ មជ្ឈដ្ឋានមួយចំនួនបានរិះគន់ថា ឈ្មោះ អ៊ុន ប៉ូរ៉ា និងឈ្មោះ ម៉ែន វិបុល ដែលដឹកនាំដោយឈ្មោះ ម៉ាញ ពៅ មិនដែលទប់ស្កាត់ករណីឈ្មួញនាំចូលត្រីខុសច្បាប់ពីស្រុកយួននោះទេ គឺចាំទទួលផលប្រយោជន៍ពី ឈ្មួញទាំងនោះយ៉ាងក្រអឺតក្រទមទៅវិញ ៕