នាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករា,ស្រាប់តែអ្នក ជិតខាងទូរសព្ទប្រាប់ថា ផ្ទះបងភ្លើងឆេះពេលមកដល់ផ្ទះវិញបានត្រឹមតែអង្គុយយំ

ចែករំលែក៖

ខេត្តកំពង់ធំ÷ អគ្គីភ័យមួយករណីបានលេបត្របាក់យ៉ាងសន្ធោសន្ធៅបណ្តាលឲ្យផ្ទះមួយខ្នងឆេះក្លាយជាផេះ។ សមត្ថកិច្ចសង្ស័យផ្ទុះសេខ្សែរភ្លើង។ ហេតុការណ៍គួរឲ្យសោកស្តាយនេះបានកើតឡើង នៅវេលា៦និង៣០នាទីល្ងាចថ្ងៃទី២ខែមករាឆ្នាំ២០២៤ស្ថិតនៅភូមិ ឃ្លៃ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ នៅព្រឹកថ្ងៃទី៤ខែ មករាឆ្នាំ២០២៤ នេះគេឃើញអាជ្ញាធរស្រុកនិងសាខាកាកបាទក្រហមបានយកអំណោយមួយចំនួន ទៅចែកជូនដល់គ្រួសាររងគ្រោះផងដែរ។

គ្រួសារម្ចាស់ផ្ទះឈ្មោះគាត ធាងអាយុ៤១ឆ្នាំ និងប្រពន្ធឈ្មោះគាត ស៊ីណាអាយុ៣៨ឆ្នាំកូននៅក្នុងបន្ទប់គ្រួសារចំនួន៤នាក់ប្រុស១ស្រី៣។លោក គាត ធាង ជាម្ចាស់ផ្ទះបានឲ្យដឹងថា មុនពេលកើតហេតុលោកបាននាំប្រពន្ធកូនទៅហូបអីនៅទំនប់១មករាម្តុំទឹកស្អាតដោយចាក់ សោផ្ទះចោល។ កំពុងតែហូបអីបានមួយសន្ទុះ ក្រោយ មកស្រាប់មានគេទូរស័ព្ទប្រាប់ថា ភ្លើងកំពុងតែឆេះផ្ទះបង។ លោកក៏ប្រញាប់ត្រឡប់មកមើល។ ពេលលោកដល់ផ្ទះ ភ្លើងឆេះយ៉ាងសន្ធោសន្ធៅ..ហើយឃើញ។

អ្នកភូមិច្រើននាក់ មកជួយយ៉ាងច្រើនកុះករដែរ តែដោយសារអំណាចនៃអណ្តាតភ្លើងឆេះខ្លាំងពេកមិនអាចជួយពន្លត់ឈ្នះក៏ឆេះក្លាយជាផេះផង់តែម្តង។ ចំណែករូបលោកបានត្រឹមតែអង្គុយយំទាំងប្តីទាំងប្រពន្ធ។

...

សម្ភា:រ:ទ្រព្យសប្បត្តិដែលភ្លើឆេះអស់រួមមាន÷ឆេះផ្ទះ ១ខ្នងដែលមានទំហំ6ម៉ែត្រគុណនឹង9 ម៉ែត្រ ដំបូលប្រក់សង្កសី,ជញ្ជាំងក្តា,លុយដូល្លា១៧០០ដូល្លារ,លុយខ្មែរ ២លានរៀល.ស្រូវ១ជង្រុកស្មើរ២តោន,ទា១ទ្រុង, ម៉ូតូ ១គ្រឿង,កង់៣គ្រឿង,គ្រឿងសង្ហារឹមមួយចំនួនធំនិងសម្ភារ:ជាច្រើនទៀត។ ជនរងដោយសារភ្លើងឆេះផ្ទះបានអំពាវនាវទៅដល់សប្បុរសជនទាំងក្នុងនិងក្រៅប្រទេសមេត្តាជួយឧប្បត្ថមទៅដល់ពួកគាត់តាមសទ្ធាព្រោះពេល នេះពួកគាត់អស់រលីងហើយ៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print