ខេត្តកណ្ដាល ៖ មានគ្រោះអគ្គិភ័យមួយបានកេីតឡេីងបណ្ដាលឱ្យឆាបឆេះឆ្ទះចំនួន០៣ខ្នង និងខូចខាតទ្រព្យសម្បត្តិ ព្រមទាំងសម្ភារៈយ៉ាងច្រេីនបេីគិតជាទឹកប្រាក់រាប់សិបមុឺនដូល្លារ ។ ករណីអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋនេះ បានកេីតឡេីងកាលពីវេលាម៉ោង៣ និង២០នាទីទាបភ្លឺ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ នៅចំណុច (ផ្លូវចូលក្បាលសាឡាងចាស់)ភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល ។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកលេីកដែក បានបញ្ចាក់ថា ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នងដែលរងគ្រោះដោយអគ្គិភ័យរួមមាន ៖ ទី១/ឈ្មោះឡាច ជរ ភេទប្រុសអាយុ៦២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ ដោយផ្ទះធ្វើពីឈើដំបូលសង្ក័សីទំហំ5,5X50m និងសម្ភារៈក្នុងផ្ទះខូចខាតទាំងស្រុង រួមនិងប្រាក់រៀល២០.០០០.០០០៛(ម្ភៃលានរៀល)និងសម្ភារៈគិតជាទឹកប្រាក់ប្រហែលជា៣០ម៉ឺនដុល្លា ។
២/ឈ្មោះហាំង សេងហុង ភេទប្រុស អាយុ៥២ ជនជាតិខ្មែរ មុខរបរលក់ដូរ ដោយផ្ទះថ្មទំហំ5,8X20mសម្ភារៈខូចខាតពិដានចំហៀងខាងត្បូងប្រវែង15m។ និងទី៣/ឈ្មោះឡុង នី ភេទប្រុសអាយុ៦៩ឆ្នាំជនជាតិខ្មែរ ដោយផ្ទះថ្មទំហំ6X20សម្ភារៈខូចខាតជញ្ជាំងសង្ក័សីបាំងជញ្ជាំង។
ក្នុងករណីនេះមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋឡើយ។ ដោយមូលហេតុ៖តាមការបំភ្លឺរបស់ម្ចាស់ផ្ទះឈ្មោះ ឡាច ជរ បានបញ្ជាក់ថា មកកពីឆ្លងចរន្តអគ្គីសនីទូរទឹកកក។ ក្នុងនោះដែរកម្លាំងជំនាញបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន៦គ្រឿងដោយរលត់ជាស្ថាពរនៅវេលាម៉ោង៥និង០០នាទីព្រឹកថ្ងៃខែដដែល៕