ក្រុមមន្ត្រីផ្ដិតមេដៃ ស្នើសុំអគ្គស្នងការ ផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប ៖ ក្រុមមន្ត្រីបាននាំគ្នាប្ដឹងលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប ទៅ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយសុំផ្លាស់ប្តូរលោកវរសេនីយ៍ទោ ទី សុខឡែន ចេញពីប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប។

នេះបើតាមបណ្ដឹងដែលមានស្នាមមេដៃរបស់មន្ត្រីនគរបាល ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទើបទទូលបាននៅថ្ងៃទី៤ ខែមករា ឆ្នាំ២០២៤ ។

មូលហេតុនៃការប្តឹងមាន ៩ចំណុច ដោយបញ្ជាក់ថា ៖ ដោយលោកវរសេនីយ៍ទោ ទី សុខឡែន មិនបានអនុវត្តន៍ត្រឹមត្រូវតាមតួនាទីភារកិច្ចរបស់ខ្លួនដូច ខាងក្រោម៖

១. មិនចេះគ្រប់គ្រងនិងដឹកនាំបញ្ជាកម្លាំងក្នុងអង្គភាពអោយបានត្រឹមត្រូវតាមឋានានុក្រម។

២.ធ្វើការងារមិនសហការណ៍ជាមួយស្ថាប័នពាក់ព័ន្ធ។

៣. បញ្ជាអោយមន្ត្រីផ្នែកនីតិវិធីយកលុយពីភ្ញៀវទេសចរណ៍ ដែលមកដាក់ពាក្យបណ្ដឹង សុំលិខិតបញ្ជាក់ក្នុង ករណីបាត់បង់សម្ភារៈ ឬលិខិតឆ្លងដែន ជាដើម ធ្វើអោយភ្ញៀវទេសចរណ៍មិនសប្បាយចិត្ត។

៤.មិនដែលប្រជុំរួមដើម្បីពង្រឹងកម្លាំងរបស់ខ្លួន និងមិនមានទំនាក់ទំនងល្អជាមួយមន្ត្រីថ្នាក់ក្រោមក្នុងអង្គភាព

៥.មិនដែលរាយការណ៍សុំយោបល់ពីថ្នាក់ដឹកនាំលោកអនុប្រធាននាយកដ្ឋានដែលប្រចាំទិសនៅអង្គភាពខេត្ត សៀមរាប។

៦.មិនចេះធ្វើផែនការណ៍ អនុវត្តន៍ដឹកនាំជំនាញតាមតួនាទីភារកិច្ចរបស់នគរបាលទេសចរណ៍ ។

៧. ធ្វើការរកតែផលប្រយោជន៍ផ្ទាល់ខ្លួន មិនគិតពីផលប្រយោជន៍ប្រទេសជាតិ ។

៨.ធ្វើអ្វីតាមតែចិត្តនឹកឃើញមិនដែលពិភាក្សាជាមួយថ្នាក់ដឹកនាំអង្គភាពផ្សេងៗ ។

៩. ប្រេងសាំងដែលទទួលអគ្គស្នងការនគរបាលជាតិ ផ្តល់អោយអង្គភាពក្នុងមួយត្រីមាសជាង ១,០០០លីត្រ សម្រាប់ផ្គត់ផ្គង់ម៉ូតូ រថយន្ត ជារបស់រដ្ឋក្នុងការចុះបំពេញ ការកិច្ចតាមគោលដៅប្រចាំថ្ងៃ គាត់មិនបានយកប្រើប្រាស់ ជាប្រយោជន៍រួមទេគឺគាត់ផ្តាច់ទាំងអស់ ។

ជុំវិញករណីនេះ អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» នៅមិនទាន់ទទួលបានការបកស្រាយបំភ្លឺពីលលោកវរសេនីយ៍ទោ ទី សុខឡែន ប្រធានអង្គភាពនគរបាល ទេសចរណ៍ប្រចាំខេត្តសៀមរាប បាននៅឡើយ ខណះគ្មានលេខទូរស័ព្ទ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print