ក្រុងប៉ោយប៉ែត ៖ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យ៥នាក់ ពាក់ព័ន្ធ ករណីធ្វើសកម្មភាពកាប់ចាក់ទៅលើជនរងគ្រោះ៥នាក់បណ្តាលរបួសព្រោះរឿងរត់ផាអាប់ដណ្តើមម៉ូយគ្នាត្រូវបានអនុវត្តន៍នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានប្រាប់អោយដឹងថា៖ជនសង្ស័យដែលត្រូវឃាត់ខ្លួន៥នាក់មាន១.ឈ្មោះ លី ពៅ ភេទប្រុសអាយុ៤៨ឆ្នាំ ២.ឈ្មោះ សោ ភារ៉ា ភេទប្រុសអាយុ៣៣ឆ្នាំ ៣.ឈ្មោះ សោ ភារៈ ភេទប្រុសអាយុ២៩ឆ្នាំ ៤.ឈ្មោះ សោ ភារិទ្ធ ភេទប្រុសអាយុ២៧ឆ្នាំ ៥.ឈ្មោះ សោ ភារ៉ូន ភេទប្រុសអាយុ២៤ឆ្នាំដែលរស់នៅភូមិ.សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ោយ។
លោកបានបញ្ជាក់បន្តថា៖ កាលពីយប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត នៅយប់ថ្ងៃឆ្លងចូលឆ្នាំ២០២៤ មានករណីហិង្សា ដោយជនសង្ស័យ១ក្រុមបានជិៈរថយន្តម៉ាក់លុចស៊ីសGS.300ដែលពាក់ផ្លាក់លេខភ្នំពេញ2U.8866ដែលបើកបរដោយឈ្មោះ លី ពៅ បានដឹកជនបង្កនិងមានផាអាប់បានធ្វើសកម្មភាពដេញកាប់ចាក់ទៅលើជនរងគ្រោះបណ្តាលរបួសធ្ងន់ស្រាល៥នាក់មាន២ដាក់របួសធ្ងន់កាប់ចំដៃទាំងសងខាងនិងជនរងគ្រោះម្នាក់ទៀតកាប់ចំក្បាលត្រូវបានសង្គ្រោះទៅមន្ទីពេទ្យខេត្តបាត់ដំបង។
លោកវរ់សេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា៖ ក្រោយជនសង្ស័យដែលធ្វើសកម្មភាពកាប់ចាក់ទៅលើជនរងគ្រោះព្រោះកើតចេញពីរឿងរត់ផាអាប់ដណ្តើមម៉ូយគ្នា ហើយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចុះអន្តរាគមន៍ និងឃាត់ខ្លួនបង្កដែលជាជនដៃដល់បានចំនួន៥នាក់និងរថយន្ត១គ្រឿងផាអាប់ចំនួន៤គ្រឿងកាំបិត១និងបក្ខពួកជនបង្កកំពុងរត់គេចខ្លួន៤នាក់កំពុងស្រាវជ្រាវចាប់ខ្លួនបន្តចំពោះជនសង្ស័យដែលបង្កត្រូវបានរៀបចំកសាងសំណុំរឿងអនុវត្តនីតិវិធីបន្ត៕