ហានិភ័យនៃការផ្ទុះសង្គ្រាមថ្មីរវាងអុីស្រាអែលនឹងក្រុមហេប៊ូឡាហ៍នៅលីបង់

ចែករំលែក៖

បន្ទាប់ពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើង សន្តិភាពដែលកើតឡើងនៅទីក្រុងឆ្នេរសមុទ្រ Nahariya ដែលនៅជាប់នឹងប្រទេសលីបង់លែងមានទៀតហើយ។

បរិយាកាសនៅតំបន់ភាគខាងជើងនៃប្រទេសអុីស្រាអែលជាប់ព្រំប្រទល់ប្រទេសលីបង់គឺពោរពេញទៅដោយភាពតានតឹងដែលគំរាមកំហែងផ្ទុះឡើងនៅក្នុងការប្រយុទ្ធគ្នាបន្ទាប់ពីមេដឹកនាំរងនៃក្រុមហាម៉ាស់ត្រូវបានសម្លាប់នៅទីក្រុងបេរូត (លីបង់)។
បន្ទាប់ពីជម្លោះអុីស្រាអែល និងក្រុមហាម៉ាស់បានផ្ទុះឡើង សន្តិភាពដែលមាន នៃទីក្រុងឆ្នេរសមុទ្រ Nahariya ដែលនៅជាប់នឹងប្រទេសលីបង់ លែងមានទៀតហើយ ដោយសារតែស្ថិតនៅក្នុងជួរកាំភ្លើងធំ និងគ្រាប់រ៉ុក្កែតពីក្រុមហេសបូឡាហ៍។ បន្ទាប់ពីការវាយឆ្មក់ដោយយន្តហោះគ្មានមនុស្សបើកដែលគេជឿថាធ្វើឡើងដោយអុីស្រាអែលបានសម្លាប់មេដឹកនាំរងក្រុមហាម៉ាស់លោក Saleh al-Aruri កាលពីថ្ងៃទី 2 ខែមករា បរិយាកាសនៅទីក្រុង Nahariya កាន់តែតានតឹង។
មន្ត្រីសន្តិសុខលីបង់និងក្រុមហាម៉ាស់ ទាំងពីរនាក់បានចោទប្រកាន់អុីស្រាអែលថាបានអនុវត្តការវាយប្រហារនៅជាយក្រុងបេរូត ខណៈដែលយោធាអុីស្រាអែល
មិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើឧប្បត្តិហេតុនេះទេ។ ជនជាតិជ្វីហ្វជាច្រើននាក់នៅ Nahariya ភាគខាងជើងប្រទេសអុីស្រាអែលកំពុងបដិសេធមិនចេញទៅក្រៅ ដោយសារតែមានការព្រួយបារម្ភថា កងកម្លាំង Hezbollah របស់ប្រទេសលីបង់នឹងឆ្លើយតបទៅនឹងឧប្បត្តិហេតុខាងលើជាមួយនឹងការបាញ់ផ្លោង។ ប្រសិនបើរឿងនេះកើតឡើង Nahariya អាចជាគោលដៅដំបូង។
ក្រុមអ្នកវិភាគនិយាយថា សេណារីយ៉ូខាងលើគ្រាន់តែជាបញ្ហាពេលវេលាប៉ុណ្ណោះ ព្រោះក្រុមហេសបូឡាហ៍ដែលជាកងកម្លាំងសម្ព័ន្ធមិត្តជាមួយក្រុមហាម៉ាស់នៅក្នុងប្រទេសលីបង់បានប្រកាសភ្លាមៗថា ខ្លួននឹងសងសឹកចំពោះការស្លាប់របស់លោកសាឡេហ៍ អាល់អារីរី។ Hezbollah បានប្រកាសថា នេះជាការវាយប្រហារដ៏ធ្ងន់ធ្ងរលើទឹកដីលីបង់ និងជាការកើនឡើងដ៏គ្រោះថ្នាក់ដែលអាចនាំឱ្យមានសង្គ្រាម៕ ដោយធីរីណា

...

រូប​ថត​: GD&TD

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print