ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង ផ្តល់និងដំឡើងឋានៈទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ចែករំលែក៖

ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យត្រាស់បង្គាប់តែងតាំង ផ្តល់ និងដំឡើងឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាលចំនួន ៣រូប មានឋានៈស្មើឧបនាយករដ្ឋមន្ត្រី។

នេះបើតាមព្រះរាជក្រឹត្យដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត» ទទួលបាននៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា តែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សារាជរដ្ឋាភិបាល រួមមាន៖

ទី១៖ លោក ស៉ិក ប៊ុនហុក មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ទី២៖ លោក ជិន ប៊ុនស៊ាន មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី

ទី៣៖ ដំឡើងលោក ឃុន ហាំង ទីប្រឹក្សារាជរដ្ឋាភិបាល មានឋានៈស្មើ ឧបនាយករដ្ឋមន្ត្រី ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្ត ព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្ថលេខាតទៅ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print