បុរសម្នាក់បេីករថយន្ត TOYOTA BELTA​ បុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលអោយក្រឡាប់ផ្ងារជេីងទ្រមេឃទាំងកណ្ដាលយប់

ចែករំលែក៖

ភ្នំពេញ​៖​ បុរសម្នាក់​បានបេីករថយន្តមួយគ្រឿងម៉ាក​ TOYOTA BELTA យ៉ាងលឿន​និងមិនប្រយ័ត្ន​បានជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង​ បណ្ដាលអោយរថយន្តក្រឡាប់ផ្ងារជេីងទ្រមេឃ​ រីឯម្ចាស់រងរបួសស្រាល​ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១២​ និង១០នាទីរំលងអធ្រាត្រ​ ឈានចូលថ្ងៃទី៦​ ខែមករា​ ឆ្នាំ​២០២៤​ នៅចំណុចភ្លើងស្តុបក្ដាន់ពីរ តាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា មុនកេីតហេតុគេឃេីញបុរសម្នាក់បានបេីករថយន្តម៉ាក TOYOTA BELTA ពណ៌ស​ ពាក់ផ្លាកលេខភ្នំពេញ 2BO-7300 ធ្វេីដំណេីរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី ក្នុងទិសដៅពីកេីតទៅលិចដោយល្បឿនលឿន ហើយមិនប្រយ័ត្នបានរេចង្កូតមកឆ្វេងដៃបន្តិចជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវរងការខូចខាតតិចតួច តែធ្វេីឱ្យរថយន្តបង្កក្រឡាប់ផ្ងារជេីងទ្រមេឃរងការខូចខាតយ៉ាងដំណំ រីឯអ្នកបើកបររបួសតិចតួច។

...

ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទាក់ទងទៅមន្ត្រីជំនាញផ្នែកចរាចរណ៍ដេីម្បីធ្វេីការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំម្ចាស់ចូលខ្លួនដោះស្រាយតាមក្រោយ ៕ដោយ ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print