បញ្ជីប្រទេសរាប់សិបដែលអញ្ជើញលោកប្រធានាធិបតីពូទីនមកទស្សនកិច្ច

ចែករំលែក៖

ប្រធានាធិបតីវ្ល៉ាឌីមៀរ ពូទីន ទំនងជានឹងធ្វើទស្សនកិច្ចក្រៅប្រទេសជាច្រើននៅឆ្នាំ២០២៤ ហើយមេដឹកនាំរុស្ស៊ីបានទទួលការអញ្ជើញពីប្រទេសរាប់សិបជុំវិញពិភពលោក។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Tassបានឱ្យដឹងថា វិមានក្រឹមឡាំងមិនទាន់បានប្រកាសអំពីកាលវិភាគនៃដំណើរទស្សនកិច្ចនាពេលខាងមុខរបស់ប្រធានាធិបតីរុស្ស៊ីនៅឡើយទេ។
លោកពូទីនធ្លាប់បានចែករំលែកអំពីលទ្ធភាពនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសជាមិត្តជាមួយរុស្ស៊ីនៅឆ្នាំ 2024 ថា “ខ្ញុំមិនច្រានចោលទេ ប៉ុន្តែខ្ញុំមិនមានផែនការណាមួយទេរហូតមកដល់ពេលនេះ” ។
ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ ប្រធានាធិបតីរុស្ស៊ីបានទទួលការអញ្ជើញទៅបំពេញទស្សនកិច្ចពីប្រទេសប្រេស៊ីល ប៊ូរុនឌី អុីរ៉ង់ អុីរ៉ាក់ កូរ៉េខាងជើង គុយបា ម៉ុងហ្គោលី ថៃ ទួរគី និងប្រទេសជាច្រើនទៀត។
នៅឆ្នាំ 2024 លោកពូទីនអាចចូលរួមក្នុងព្រឹត្តិការណ៍មួយចំនួនដូចជាកិច្ចប្រជុំកំពូល G20 ដែលនឹងប្រារព្ធឡើងនៅប្រទេសប្រេស៊ីលក្នុងខែវិច្ឆិកា និងកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលនឹងត្រូវប្រារព្ធធ្វើនៅប្រទេសប៉េរូ។
ប្រទេសរុស្ស៊ីក៏កំពុងកាន់តំណែងជាប្រធានប្តូរវេននៃក្រុម BRICS នៅឆ្នាំនេះ ហើយកិច្ចប្រជុំកំពូលរបស់ក្រុមនឹងធ្វើឡើងនៅទីក្រុង Kazan ។ លើសពីនេះ កិច្ចប្រជុំកំពូលនៃរដ្ឋឯករាជ្យ (CIS) ក៏នឹងប្រព្រឹត្តទៅនៅប្រទេសរុស្ស៊ីផងដែរ។
នៅឆ្នាំ 2023 ប្រធានាធិបតីរុស្ស៊ីបានធ្វើទស្សនកិច្ចនៅកៀហ្ស៊ីស៊ីស្ថាន ចិន កាហ្សាក់ស្ថាន បេឡារុស អារ៉ាប់រួម (UAE) និងអារ៉ាប៊ីសាអូ៊ឌីត៕ ដោយធីរីណា

...

រូប​ថត​: Tass

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print