រយៈពេល២សប្ដាហ៍ដើមឆ្នាំថ្មី ក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យ ៦៨២នាក់ពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ និងជួញដូរគ្រឿងញៀន ២៩០ករណី​!

ចែករំលែក៖

ភ្នំពេញ៖ ក្នុងរយៈពេលពីរសប្ដាហ៍ គិតពីថ្ងៃទី២ ដល់ថ្ងៃទី១៤ ខែមករា​ ឆ្នាំថ្មីនេះ ​យ៉ាងហោចណាស់មានជនសង្ស័យ ៦៨២​នាក់ត្រូវបានឃាត់ខ្លួនលើបទល្មើសគ្រឿងញៀន (ធន់ល្មម)សរុប២៩០ករណីសរុបទូទាំង​ប្រទេស។ នេះ​តាមការបញ្ជាក់ឲ្យដឹងពី អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ (សុខៈ)។

តួលេខនេះ គឺ​ជា​លទ្ធផលទូទាំងប្រទេសដែលសមត្ថកិច្ច​គ្រប់ផ្នែកសំខាន់ៗនៃ​ក្រសួង​មហាផ្ទៃរបស់​ បានប្រតិបត្តិកា​រ​យ៉ាង​យកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវ ​ស្របតាម​នីតិវិធីដែលកំណត់ដោយច្បាប់ និង​មានការចូលរួមផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋ។​ ​​អ្នក​នាំពាក្យរងរូបនេះ បាន​បង្ហើប​បន្ថែមទៀត​ថា​ ជនសង្ស័យទាំង ៦៨២​ នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀនទ្រង់ទ្រាយ​ធនល្មម​ ខណៈសមត្ថកិច្ច​ក៏​បាន​ចាត់ការលើ​ករណីជួយដូរទ្រង់ទ្រាយធំមួយករណីផងដែរ​នៅថ្ងៃទី​៨ ខែមករា។​ ​

ករណីទ្រង់ទ្រាយធំនេះ ​កើតឡើង​នៅ​ច្រករបៀងអូរតាលឹម ក្នុង​ភូមិសាស្ត្រ ភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ ព្រំប្រទល់ខេត្តស្ទឹងត្រែង និង​ព្រះវិហារ ដោយ​ចាប់យកវត្ថុតាង​មាន​ថ្នាំញៀន ​ប្រភេទមេតំហ្វេតាមីន (ICE) ១៦០កញ្ចប់ ទម្ងន់ ១៥៩គីឡូក្រាម និង ៤៤៩.៨៦ក្រាម ​និងគោយន្តកន្ត្រៃ ០១គ្រឿង ខណៈជនសង្ស័យ ០២រូប ភេទប្រុស​រត់គេចខ្លួនពេលសមត្ថកិច្ចចុះបង្ក្រាប។

...

លទ្ធផលនៃការបង្ក្រាបបទល្មើសគ្រឿងញៀនខាងលើនេះដែរ ​គឺជាការបង្ហាញកិច្ចខិតខំប្រឹងប្រែងទ្វេដង អនុវត្តតួនាទីភារកិច្ច បទបញ្ជាយ៉ាង​ម៉ឹងម៉ាត់ ពីសំណាក់អគ្គស្នងការដ្ឋានគរបាលជាតិ បណ្ដាស្នងការដ្ឋានរាជធានីខេត្ត និងអធិដ្ឋាន ក៏ដូចជាប៉ុស្តិ៍នគរបាលនៅទូទាំងប្រទេស ហើយ​ការអនុវត្តនេះ គឺជាទិសដៅអាទិភាពមួយ ក្នុងចំណោមទិសដៅអាទិភាពទាំង៦ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់ចេញបន្ទាប់ពីលោកបានកាន់តួនាទីនេះ។ ទិសដៅអាទិភាពទាំង៦នោះ រួមមាន បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print