បង្កើនការដាំដុះឈើជំរុញបង្កើគម្របព្រៃឲ្យបាន៦០%នៅឆ្នាំ២០៥០និងការធ្វើពាណិជ្ជកម្មកាបូន

ចែករំលែក៖

ភ្នំពេញ ៖ អនុលោកតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចកម្ពុជា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានផ្តោតលើជ្រុងចំនួន៣ ក្នុងនោះភាពស្អាត ភាពបៃតង និងចីរភាព។

លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗនេះ បានថ្លែងថា ភាពបៃតងនៅគឺជាការចូលរួមចំណែកធ្វើយ៉ាងណាគឺការធ្វើការដាំដុះដើមឈើឱ្យបានច្រើននៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅការសម្រេចបានបង្កើនគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។

ដើម្បីសម្រេចគោលដៅនៅ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធានាការដាំដើមឈើយ៉ាងតិចចំនួន១លានដើមក្នុង១ឆ្នាំ។ លោករដ្ឋមន្រ្តី បានថ្លែងបន្ថែមថា រហូតមកទល់ពេលនេះក្រសួងបរិស្ថាន បានចែកជូនកូនឈើជូនប្រជាពលរដ្ឋដាំដុះ បានចំនួន១៤ម៉ឺនដើមឬួចហើយ។ ជាមួយគ្នានេះមន្ទីរបរិស្ថាននៅគ្រប់ខេត្ត បានបង្កើតថ្នាលបណ្តុះកូនឈើ។ លោកបណ្ឌិត អ៊ាង សុផល្លែត បានបងក្ហាញក្តីសង្ឃឹមថា នៅក្នុងខែមិថុនា និងកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ កូនឈើនៅតាមថ្នាល់បណ្តុះ រីកដុះធំល្មម ហើយនឹងអាចចែកជូនប្រជាពលរដ្ឋចំនួនយ៉ាងតិច១លានដើម យកទៅដាំ ដោយឥតគិតថ្លៃ។ ហើយដើមឈើដែលបានដាំដុះទាំងអស់នោះនៅពេលធំធាត់ទៅ នឹងស្រូបយកកាបូន ដែលយើងអាចលក់បាន សម្រាប់ជួយដល់ការអភិវឌ្ឍប្រទេសជាតិ និងចូលរួមចំណែកដល់ការអភិវឌ្ឍ និងសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋាន។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសឱ្យអនុវត្តវិធានប្រតិបត្តិ មាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ស្តីពីការប្រែប្រួលអាកាសធាតុ ដែលបានចែងពីការធ្វើអាជីវកម្មកាបូន។ ការធ្វើពាណិជ្ជកម្មកាបូននេះ គឺពិតជាមានសារសំខាន់ សម្រាប់ប្រទេសកម្ពុជា ដែលកំពុងមាននិន្នាការលើការអភិវឌ្ឍ ក្នុងលក្ខខណ្ឌគិតគូរពីបរិស្ថាន ដែលប្រកបដោយចីរភាព៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print