អ្នកនាង គីម លីហ្សា បញ្ជាក់រឿងឪពុកទទួលមរណភាពភ្លាមទាំងមិនបានត្រៀមចិត្តនិងផ្តាំឱ្យយកូនៗប្រុងប្រយ័ត្ននឹងជំងឺដ៏កាចសាហាវនេះ

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែង អ្នកនាង គឹម លីហ្សា មានទុក្ខយ៉ាងក្រៀមក្រំក្រោយពីឪពុកបង្កើតរបស់អ្នកនាងគឺឧបាសកគឹម ជីវ៉ា បានទទួលមរណភាពក្នុងវ័យ៦៩ឆ្នាំព្រោះតែជំងឺលើសឈាម។ អ្វីដែលបណ្តាលឲ្យឪពុករបស់អ្នកនាងទទួលមរណភាពទាំងមិនបានត្រៀមទុកមុនព្រោះតែស្ថានភាពជំងឺរើឡើងនឹងបានដួល ដែលបណ្តាលឲ្យដាច់សរសៃឈាមក្នុងខួរក្បាលនោះ។
អ្វីដែលកាន់តែស្រណោះគឺកាលពីពេលថ្មីនេះអ្នកនាងគឹម លីហ្សាមានគម្រោងទិញផ្ទះ ធំស្កឹមស្កៃមួយដែលមានតម្លៃរាប់សែន ដុល្លារឯណោះ ដើម្បីរស់នៅជុំជាមួយឪពុកហើយអ្នកនាងគឹម លីហ្សាគឺជាកូនស្រីដែលកត្តញ៉ូម្នាក់ ដែលតែងតែមើលថែឳពុកម្តាយ មិនដែលអោយគាត់ពិបាកចិត្តឡើយ ។មុនពេលឡើងផ្ទះ ឪពុករបស់អ្នកនាងគឹម លីហ្សាក៏បានធ្លាប់បង្ហោះសារដែរថា៖ ចាស់ហើយដល់ពេលទៅរស់នៅនឹងកូន មើលចៅហើយ, កូនឡើងផ្ទះថ្មីទៅនៅជាមួយកូនជួយមើលចៅ ហើយឈប់ដើរលិចកើត ទៀតហើយ។ ជាក់ស្ដែងដោយគ្រាន់តែទើបនឹងទិញផ្ទះបាន មិនទាន់ទាំងបាននៅជាមួយលោកប៉ាផង ស្រាប់តែអ្នកនាងគឹម លីហ្សា បានបង្ហោះសារយ៉ាងសោកសៅជាច្រើន ដោយភ្ជាប់ជាមួយរូបភាពលោកប៉ាថា៖ “ខំទិញផ្ទះធំ នឹកឃេីញបានរស់នៅជុំគ្នា ខំរៀបចំបន្ទប់ប៉ាថាចង់គេងជាមួយចៅ ខ្ញុំចង់ប្រេះទ្រូងហើយប៉ា”។ អ្នកនាងក៏បានបន្ថែមទៀតថា៖ ឈឺចាប់គ្មានអ្វីប្រៀបស្មើ ពិបាកធ្វើចិត្តណាស់ អោយត្រៀមចិត្តយ៉ាងម៉េច? ម្ចាស់ជីវិតកូនអើយ កូនស្ទើរដាច់ខ្យល់ទៅមុនហើយ។
នាងក៏បានទាំងផ្តាំផ្ញើឲ្យគ្រប់គ្នាមានការប្រុងប្រយ័ត្នខ្ពស់ចំពោះជំងឺដ៏កាចសាហាវមួយនេះ។ គួរបញ្ជាក់ផងដែរថាពិធីបុណ្យសព ត្រូវបានធ្វើឡើងនៅបុរីអ័រគីដេ ផ្ទះលេខ១២Aផ្លូវរំចង់ គម្រោងអេវើគ្រីន សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វាខណៈដែលពិធីបុណ្យគម្រប់៧ថ្ងៃ និង១០០ថ្ងៃនឹងធ្វើឡើងនៅថ្ងៃទី២១ ខែមករាឆ្នាំ ២០២៤នេះផងដែរ៕ដោយ៖វឌ្ឍនា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print