ភ្នំពេញ៖ នៅម៉ោងប្រមាណជា៤ និង៤៥នាទីរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦នេះ ជនសង្ស័យឈ្មោះ ជួប សំលាប់ ដែលជាជនដៃដល់បានបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ត្រូវបានដឹកចេញពីសាលាដំបូងរាជធានីភ្នំពេញហើយ៕
ប៉ុន្តែចំពោះសេចក្តីសម្រេចថា ចោទប្រកាន់លើជនសង្ស័យយ៉ាងណានោះនៅមិនទាន់មានមន្ត្រីសាលាដំបូងមួយនេះអាចបំភ្លឺនៅឡើយទេ។
មកដល់ពេលនេះលោក លី សុផាណា តំណាងអយ្យការកាន់សំណុំរឿង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនៅមិនទាន់បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មាននៅក្នុងគ្រុប Telegram នៅឡើយទេ។
ជនសង្ស័យឈ្មោះ ជួប សម្លាប់ ភេទប្រុស អាយុ៣៨ឆ្នាំ ចំណែកជនរងគ្រោះមានឈ្មោះ កែម ឡី ភេទប្រុស អាយុ៤៦ឆ្នាំ មុខរបរ ប្រធានអង្គការអភិវឌ្ឍន៍សង្គម មានទីលំនៅផ្ទះលេខ០៨E0 ផ្លូវលេខ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន រាជធានីភ្នំពេញ ត្រូវបានជនជាប់ចោទបាញ់សម្លាប់នៅក្នុងស្តារម៉ាត របស់ស្ថានីយ៍ប្រេងឥន្ធនៈកាល់តិច កាលពីវេលាម៉ោង៨ និង៥០នាទី ព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕
ដោយ៖ សារ៉េត ឡឹក