ជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ស្រាវជ្រាវឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​១៧​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ នៅថ្ងៃទី១៥-១៦ ខែមករា ឆ្នាំ២០២៤ ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ និងទទួលផលចោរកម្ម។

ប្រភពដដែលបន្តថា​ ជាក់ស្ដែង​នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញឃាត់ខ្លួនឈ្មោះ ប្រាក់ ពៅ ភេទប្រុស ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះB៥ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ (ជនដៃដល់) ពាក់ព័ន្ធករណីលួចទ្រព្យសម្បត្តិ នៅចំណុចផ្ទះB៤ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ដកហូតវត្ថុតាង៖ ចិញ្ចៀនប្លាទីន (ទឹក៤) ដាំត្បូង ពណ៌ស ចំនួន ៥វង់។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សមត្ថកិច្ចបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ អ៊ី ផល្លា ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ លក់គ្រឿងអល័ង្ការ ស្នាក់នៅផ្ទះលេខ២៩៤ ផ្លូវ ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ពីបទទទួលផលចោរកម្ម។ វត្ថុតាងដកហូត៖ ចិញ្ជៀនប្លាទីន (ទឹក៣) មានដាំត្បូង ពណ៌ស ចំនួន ៥៣វង្ស។

...

បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print