បញ្ជូនខ្លួន បុរសម្នាក់អ្នកបើក រថយន្តបុកម៉ូតូ២គ្រឿងបណ្តាលឲ្យ ស្លាប់ម្នាក់របួសធ្ងន់ ទៅកាន់តុលាការហើយ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យជាអ្នកបើករថយន្តបង្កចរាចរណ៍បណ្តាលឲ្យភាគីម្ខាង ស្លាប់និងរបួស ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីថាត់ការតាមនីតិវិធីច្បាប់។

សូមបញ្ជាក់ថា បុរសម្នាក់បានស្លាប់បាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីពេទ្យចំណែកឯបុរសម្នាក់ទៀតបានរងរបួសធ្ងន់ខណះពេលជិះម៉ូតតាមផ្លូវត្រូវរថយន្តម៉ាកTOYOTA TACOMA ពាក់ផ្លាកលេខខេមរភូមិន្ទ បើកដោយបុរសម្នាក់ទាំងស្ថានភាពស្រវឹងលឿនបុករះពីក្រោយម៉ូតូពេញទំហឹង រួចមានជនឆក់ឱកាសលើកយកម៉ូតូជនរងគ្រោះម៉ាកscoopy មួយគ្រឿងជិះទៅបាត់ចំណែករថយន្តបង្កនិងអ្នកបើកបរសមត្ថកិច្ចតាមឃាត់បាន​កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ចំណុចលើផ្លូវ៩២កែងផ្លូវ ភ្នំពេញហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខរាជធានី​ភ្នំពេញ​។

សព្វជនរងគ្រោះមានឈ្មោះ រស់ កុសល ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរអ្នករត់តុការ សព្វថ្ងៃស្នាក់នៅស្រុកស្អាងខេត្តកណ្ដាល នឹង​ជនរងគ្រោះ​ម្នាក់​ទៀត​ដោយ​មិន​ស្គាល់​ឈ្មោះ​ជិះម៉ូតូម៉ាកហុងដាស្គុបពីពណ៌សមិនចាំស្លាកលេខ (ត្រូវជនសង្ស័យលួចទៅបាត់)

តាម​ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគេឃើញជន​រងគ្រោះ​រោះ២នាក់ជិះម៉ូតូ ២គ្រឿងផ្សេងគ្នា មួយគ្រឿងម៉ាកហុងដាស្កប់ពីពណ៌សមិនចាំស្លាកលេខ និងមួយគ្រឿងទៀតម៉ាក ហុងដា បីត​ពណ៌សពាក់ផ្លាកលេខ កណ្តាល 1AS-0435 ជិះស្របគ្នាតាមបណ្តោយផ្លូវលេខ៩២ ក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនមធ្យម ខណះពេលជិះមកដល់ចំណុចកើតហេតុកែងនិងផ្លូវភ្នំពេញហាណូយ ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿង ម៉ាក តាកូម៉ា​ ពណ៌សពាក់ផ្លាកលេខ ខេមរភូមិន្ទ 02 2- 0035 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ៩២មកពីក្រោយស្របទិសគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿនទាំងស្ថានភាពស្រវឹងជោកមកបុករះពីក្រោយម៉ូតូទាំង២គ្រឿងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ភ្លាមនោះដែរពលរដ្ឋជិតខាងក៏បាននាំគ្នាទាក់ទងទៅរថយន្តសាមុយមកដឹកជនរងគ្រោះទាំងពីនាក់ទៅសង្រ្គោះភ្លាមៗតែអកុសល់ ដោយបុរសរងគ្រោះសភាពធ្ងន់ធ្ងរពេកក៏បានស្លាប់ពេលបញ្ជួនដល់មន្ទីពេទ្យតែម្តងទៅ ចំណែកបុរសម្នាក់ទៀតតកំពុងតែសង្រ្គោះបន្ទាន់។  រីឯរថយន្តបង្កវិញមិនព្រមឈប់ដោះស្រាយព្យាយាមរត់រហូតថល់ផ្លូវបេតុង ឱកាសខ្ញុំត្រូវសមត្ថកិច្ចតាមឃាត់បានទាំរថយន្តនិងអ្នកបើករថយន្តយកទៅប៉ុស្ថិ៍នគរបាលសង្កាត់ភ្នំពេញថ្មីសួរនាំបន្តនិងទុក្ខប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

...

បច្ចុប្បន្ន ជនសង្ស័យ តំណាងអយ្យការកំពុងដំណើការនៃសាកសួរនៅឡើយ៕ដោយ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print