អគ្គីភ័យឆាបឆេះបង្គោលភ្លើងនៅក្រុងប៉ោយប៉ែត តែពលរដ្ឋថាបង្គោលនិមួយសំបួរខ្សែអុបទិចនិងសំណូមពរជួយរៀចំឲ្យបានល្អ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យៈ ឆ្លងចរន្តអគ្គិសនី ឆេះបង្គោលភ្លើងកាត់យប់នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ត្រង់ចំណុច ផ្លូវចូលសាលាអូរជ្រៅ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។
នៅក្នុងហេតុការខាងលើគេឃើញមានពលរដ្ឋសហការគ្នាបានយកបំពងពន្លតអគ្គីភ័យបាញ់ពន្លតទាន់ដើម្បីទប់ស្កាត់មិនឲ្យរីករាល់ដាលដល់លំនៅឋានពលរដ្ឋនៅក្បែរទីតាំងខាងលើ ហើយបានរល់ត់ទៅវិញភ្លាមៗផងដែរមិនបង្កគ្រោះថ្នាក់ដល់ពលរដ្ឋណាម្នាក់ឡើយ។
ពលរដ្ឋបានលើកឡើងថាៈកត្តាឆេះបង្គោលភ្លើងមានច្រើនករណីហើយនៅក្នុងក្រុងប៉ោយប៉ែត ជួនពេលខ្លះ
កម្លាំងសមត្ថកិច្ចរួមទាំងអាជ្ញាធរបានសហការគ្នាចូលរួមពន្លតដោយបានជោគជ័យប៉ុន្តែកន្លែងខ្លះទៀតករណីឆាបឆេះបង្គោលភ្លើងក៌អាចរីករាល់ដាលរហូតឆេះផ្ទះពលរដ្ឋផងដែរ ដោយសារតែអគ្គីភ័យឆាបឆេះមានល្បឿនលឿន បើទោះមានការចូលរួមរបស់រថយន្តពន្លត់អគ្គីភ័យមានការរហ័សរហួនក៏ដោយ។
ពលរដ្ឋបញ្ជាក់ថាៈកតាដែលបង្ករឲ្យ
មានអគ្គីយឆាបឆេះបង្គោលភ្លើងនោះ
ជារួមមានៈសំបុកសត្វនៅលើបង្គោលភ្លើងឫបង្គោលភ្លើងនិមួយៗសំបូរដោយខ្សែកាបអុបទិចច្រើននៅផ្ដុំបូកផ្សំកត្តាអាកាសធាតុក្ដៅប៉ះទង្គិចគ្នាបង្កជាអណ្ដាតភ្លើងបណ្ដាលឲ្យឆាប់ឆេះបង្គោលភ្លើងតែម្ដង។
ក្នុងនោះដែរពលរដ្ឋក៌សគណូមពរដល់ក្រុមហ៊ុនអគ្គីសនីឫអាជ្ញាធរពាក់ពន្ធមេត្តាជួយសំរួលដល់បង្គោលភ្លើង
ដែលមានខ្សែអុបទិចច្រើនដែលនៅលើបង្គោលភ្លើង ដើម្បីចៀសវៀងនិងកាត់បន្ថយការឆាបឆេះតាមបង្គោលភ្លើងធ្វើឲ្យប៉ះពាល់ដល់ការស់នៅឫប៉ះពាល់ដល់ផ្ទះពលរដ្ឋផងដែរ៕វណ្ណា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print