រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើន

លោក នួន ផារ័ត្ន អភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ បានថ្លែងថា ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តផ្តល់ការគាំទ្រនិងលើកទឹកចិត្តដល់វិស័យឯកជន ក្នុងការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិកម្មឱ្យកាន់តែច្រើនបន្ថែមទៀត ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សេដ្ឋកិច្ចប្រជាជននិងប្រទេសជាតិ ។
ក្នុងពិធីចុះហត្ថលេខាដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពិធីប្រគល់កូនសោ តូប ជូនពាណិជ្ជករ របស់ក្រុមហ៊ុនចាង វ៉ាង ខេមបូឌា នៅផ្សារដើមគរថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ នៅថ្ងៃទី១៨ ខែមករាឆ្នាំ២០២៤នេះ លោក នួន ផារ័ត្ន អភិបាលរង រាជធានីភ្នំពេញ តំណាង លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ពិធីចុះហត្ថលេខាជាមួយដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មនិងពិធីប្រគល់ហាងជូនពាណិជ្ជករ នាពេលនេះ គឺជាសក្ខីភាពមួយបង្ហាញអំពីផ្លែផ្កានិងមនុញ្ញភាពដែលទទួលបានពីភាពអំណោយ ផលនៃសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅក្នុងការវិនិយោគនិយាយជារួម និងនិយាយដោយ ឡែក ភាពអំណោយផលនិងសក្ដា នុពលនៃបរិស្ថានវិនិយោគនៅក្នុងភូមិសាស្ត្រា រាជធានីភ្នំពេញតែម្ដង ។
លោកបានបន្តថា ជាការពិតណាស់ សុខ សន្តិភាពបានដើរតួនាទីជាមូលដ្ឋានគ្រឹះដ៏មានសារៈសំខាន់បំផុត និងមិនអាចខ្វះបាន នៅក្នុងការបង្កើតឱកាសនានា និងជំរុញកំណើនសេដ្ឋកិច្ចនាំទៅដល់ការអភិវឌ្ឍលើគ្រប់វិស័យ នៅក្នុងនោះក៏មានការរីកចម្រើនលូតលាស់នៃសកម្មភាពអាជីវកម្ម ទេសចរណ៍ ការបន្តកើនឡើងនូវសេចក្ដីត្រូវការក្នុងស្រុក និងភាពល្អប្រសើរនៃពាណិជ្ជកម្មក្នុងស្រុក និងពាណិជ្ជកម្មទៅកាន់ទីផ្សារអាស៊ាននិងអន្តរជាតិផងដែរ ។
លោកបានបន្តទៀតថា នារយៈពេលកន្លងទៅរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈយន្តការនៃអនុគណៈកម្មាធិការវិនិយោគរាជធានីភ្នំពេញ តែងតែផ្តល់ការគាំទ្រនិងលើកទឹកចិត្តឱ្យមានការវិនិយោគនានានៅរាជធានីភ្នំពេញ ជាពិសេសការជំរុញឱ្យមានការវិនិយោគបង្កើតផ្សារបោះដុំ និងលក់រាយផលិតផលកសិផលបន្ថែមទៀត ពីព្រោះការវិនិយោគផ្សារបោះដុំនេះ មិនត្រឹមតែអាចរួមចំណែកដល់ការអភិវឌ្ឍវិស័យសេដ្ឋកិច្ច តាមរយៈការទាក់ទាញអ្នកវិនិយោគក្រៅស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយគាំទ្រដល់ពាណិជ្ជករនិងអាជីវករក្នុងស្រុក រួមចំណែកដល់ការលើកកម្ពស់យន្តការទីផ្សារសម្រាប់កសិផលរបស់កសិករផលិតបាន ហើយយកមកលក់នៅរាជធានីភ្នំពេញផងដែរ ។
ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នៃរដ្ឋសភា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តថែរក្សាពូនជ្រំនូវសមិទ្ធផលនានាដែលសម្រេចបាននាពេលកន្លងមក ហើយធ្វើការដឹកនាំដោយចក្ខុវិស័យច្បាស់លាស់ ជាពិសេសការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានផ្ដោតសំខាន់លើមុំចំនួន៥ គឺទឹក ផ្លូវ ភ្លើង មនុស្ស និងវិស័យបច្ចេកវិទ្យា ។
ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក្រោមការដឹកនាំ សម្តេចធិបតី ក៏បានយកចិត្តទុកដាក់បន្តទទួលស្គាល់ជាផ្លូវការអំពីតួនាទីមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងនាមជាក្បាលម៉ាស៊ីននៃការជំរុញកំណើនការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការបញ្ចូលបច្ចេកវិទ្យា ដែលមាននវានុវត្តភាពសំខាន់ៗសំដៅបង្កើនប្រសិទ្ធភាព និងសមត្ថភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចផងដែរ ។

...

សូមបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មអាស៊ានអន្តរជាតិមានសក្តានុពលខ្លាំងសម្រាប់ការធ្វើពាណិជ្ជកម្មបោះដោះនៅរាជធានីភ្នំពេញ និងការចែកចាយទំនិញទៅកាន់បណ្តាខេត្តនានានៅទូទាំងប្រទេសកម្ពុជា ខណៈផ្សារនេះមានទីតំាងស្ថិតនៅតាមបណ្តោយមហាវិថីឈ្នះឈ្នះស្ថិតក្នុងសង្កាត់គោរការ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ៕ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print