លោក ឃួង ស្រេង កោះប្រជុំជាមួយមន្រី្ដជំនាញ ដើម្បីគ្រប់គ្រងវត្តមានជនបរទេស និងចុះធ្វើអធិការកិច្ច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិ បាលរាជធានីភ្នំពេញ បានកោះប្រជុំជាមួយមន្រី្ដជំនាញ ដើម្បីគ្រប់គ្រងវត្តមានជនបរទេស និងចុះធ្វើអធិ ការកិច្ច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីស្វែងយល់ពីតួនាទី ភារកិច្ចទទួលខុសត្រូវលើការគ្រប់គ្រងវត្តមានជនបរទេស និងការចុះធ្វើអធិការកិច្ចហត្ថពល កម្មបរទេស នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ
ក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពី
ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោបវសន៍. នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា៖ កិច្ចប្រជុំនេះ ធ្វើ ឡើង ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិសំដៅបង្កើនការគ្រប់គ្រង ជនបរទេសដែលបាននិងកំពុងរស់នៅរាជធានីភ្នំពេញ ឱ្យ មាន ប្រសិទ្ធភាពខ្ពស់ និងកាន់តែល្អប្រសើរជាងមុនបន្ថែមទៀត។ យើងជាអ្នកអនុវត្តច្បាប់ វាមិនបានសុគ្រិត១០០%ទេ ពិតជានៅមានភាពចន្លោះប្រហោង ដែលយើងត្រូវរួមគ្នាបំពេញបន្ថែម ។យើងត្រូវរកសំណាញ់មួយ ដែលអាចអោយជនបរទេសនិងប្រជាពលរដ្ឋរស់នៅសំណាញ់ច្បាប់នេះទាំងអស់គ្នា។
លោកបន្ដថា៖ ការងារនេះយើងអនុវត្តបានល្អប្រសើរហើយ។ប៉ុន្តែទោះបីជាយ៉ាងណាក្តីយើងត្រូវបន្តរួមសហការគ្នាអនុវត្តការងារនេះអោយកាន់តែល្អថែមទៀត ដើម្បីអោយរាជធានីភ្នំពេញ ធានាបានសុខ សុវត្ថិភាព ជូនជនបរទេសឲ្យកាន់តែមានប្រសិទ្ធភាពនិងជឿទុកចិត្ត។ ចំពោះការ ស្នើសុំឱ្យ មានក្រុមការងារចម្រុះ រួមសហការគ្នាតែមួយ ក្នុងការចុះពិនិត្យជនអន្តោប្រវេសន៍នៅតាមរោងចក្រ សហគ្រាសឬក្រុមហ៊ុនឯកជននានានោះ លោកឃួង ស្រេង បានឯកភាព ដោយសារថា ការចុះព្រមៗគ្នាតែ១ដងបែបនេះ គឺកុំអោយខាងរោងចក្រ សហគ្រា សឬក្រុមហ៊ុនឯកជនទាំងនោះ គេធុញទ្រាន់ជាមួយកម្លាំងរបស់យើង។
ឧត្តមសេនីយ៍ឯក សុខ វាសនា
អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោបវសន៍. បានមានប្រសាសន៏ថា៖
ការស្នើឱ្យ មានជំនួបពិភាក្សាការងារខាងលើនេះ គឺដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីអន្តោប្រវេសន៍ និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធ សំដៅបង្កើនការគ្រប់គ្រងវត្តមាននៃការចេញចូល ការស្នាក់នៅ ការប្រកបមុខរបរ របស់ជនបរទេសឲ្យមានប្រសិទ្ធភាពខ្ពស់ ធានាការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គម និងមិនធ្វើឲ្យប៉ះពាល់ដល់បរិយាកាសវិនិយោគរបស់ជនបរទេសនៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិ សេសជៀសវាងការអនុវត្តជាន់តួនាទីភារកិច្ចរបស់នាយកដ្ឋានជំនា ញ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍តែម្ដង ៕. សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print