ចប់ហើយលោកស្នងការរង ! ភរិយាឋានៈដល់អធិការរង នគរបាលខណ្ឌសែនសុខ ថ្លើមធំធ្វើលិខិតក្លែងក្លាយទៅការប្រពន្ធថ្មី ឥឡូវខ្នោះតាមបំណង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ​ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នាព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ ពាក់ព័ន្ធការ​ក្លែង​ឯកសារ​រៀប​ការ​ប្រពន្ធ​ថ្មី​ ក្រោយពេលប្រពន្ធដើមប្តឹង ករណី ឯកពន្ធភាព ។

​សូមបញ្ជាក់ថា ៖ ប្រពន្ធដើម​របស់​លោក ង៉ា​ម រី គឺជា​អធិការរង​មួយ​រូបនៅ​ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។
លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ៖ លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបញ្ជាព្រះរាជអាជ្ញា ។
សូមជម្រាបជូនថា ៖ ផ្ទុះរឿងឧត្តមសេនីយ៍ស្នងរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ ហើយរៀបការស្អែក , សម័យ វះ កាត់ផង ! ទីបំផុត រកកន្លែងជាជនសង្ស័យកើត ឈានដល់អស់ស័ក្តិដោយសារតែ លួចមានស្នេហា ហើយក្លែងឯកសាររៀបចំ មង្គលការទៀត ។
អាចធ្វើទៅបានទៀត ! ជាបទល្មើសព្រហ្មទណ្ឌ ករណីក្លែងឯកសារសាធារណះ ! បទ ឯកពន្ធភាព ខ្លួនជាមេនគរបាល ជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីនគរបាលយុត្តិធម៌ បើប្រព្រឹត្តបែបនេះ ជាបទល្មើសមានស្ថានទម្ងន់ទោសហើយ !

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ចង់លួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។ ��យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា ៖ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ��លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមក ឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះនៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។ ��មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។ ��ពាក់ព័ន្ធន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់ លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។ ��ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា ៖ រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។ ម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។ ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។
ចុងក្រោយថ្ងៃចូលរោងការ ក្លាយជាថ្ងៃសមត្ថកិច្ចដែលសមត្ថកិច្ចក្នុងអង្គភាពខ្លួន ត្រូវបាននាំទៅកាន់អយ្យការ អនុវត្តបន្តតាមនីតិវិធី ៕

ដោយ ៖ សិលា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print