កម្លាំងគណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ​ បន្តចុះបង្រ្កាប បទ​ល្មើសនេសាទក្នុងភូមិសាស្រ្ត

ចែករំលែក៖

ខេត្តបាត់ដំបង​៖​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ បានឱ្យដឹងនៅរសៀលថ្ងៃ​ទី២០​ ខែមករា​ ឆ្នាំ​២០២៤នេះថា​ កម្លាំង​សមត្ថកិច្ចនគរបាលព្រមទាំងកម្លាំងចម្រុះ​ និងកម្លាំងគណៈ​បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ​ បានបន្តចុះបង្រ្កាបបទ​ល្មើសនេសាទក្នុងភូមិសាស្រ្តរបស់ខ្លួន​ ជាក់ស្ដែង​កម្លាំង​ជំនាញ​ បានដកហូត​កាប់បំផ្លាញ និងដុតចោលនូវ​វត្ថុតាង​សាច់ម៉ងប្រវែង២០០០ម៉ែត្រ។

ប្រភពដដែលបន្តថា​ លោកវរសេ​នីយ៍ឯក អ៉ិម កុ​ស​ល ស្នងការរងទទួលដឹកនាំការិយាល័យ​នគរបាលប្រឆាំង​បទល្មើសសេដ្ឋកិច្ចលោកវរសេនីយ៍ឯក យី យក់សាន​ នាយការិ​យា​ល័យនគរបាលប្រឆាំងបទ​ល្មើស​សេដ្ឋកិច្ចបានដឹកនាំកម្លាំងក្នុងការិ​យាល័យ សហ​ការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាន កម្លាំងកងរាជអាវុធហត្ថខេត្ត កម្លាំងយោធ​ភូមិ​ភាគ​៥​កម្លាំងសឹករងខេត្តកម្លាំងស៊ើបការមណ្ឌល​៥ សមត្ថកិច្ចបរិស្ថាន សមត្ថកិច្ចជលផលនិងកម្លាំងគណៈ បញ្ជាការឯក​ភាពរដ្ឋបាលស្រុកឯក ភ្នំដឹកនាំដោយលោក ម៉ិល សុផល អភិ​បាលស្រុកឯក​ភ្នំ​ មន្ត្រីអធិការកិច្ច​ ដែលក្នុង​នោះមានលោក ថេង សំ​ណាង ព្រះរាជអាជ្ញារង នៃអយ្យការអម​សាលាដំបូងខេត្តបាត់ដំបង​ តំ​ណាងលោក កែវ​ សុជាតិ​ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង​ កាលពីថ្ងៃទី១៩ខែ មករា ឆ្នាំ២០២៤ បានចុះបង្ក្រាបបទ​ល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រកប់ឆេះ(អតីតឡូត៍នេសាទលេខ២) ក្នុងតំបន់រ៉ាមសារព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ទទួលបានលទ្ធផល​ដូចខាងក្រោម៖
១-នេសាទជាលក្ខណៈសិប្បកម្មក្នុងកន្លែងអភិរក្សជលផល
២-កាប់បំផ្លាញ និងដុតចោលនូវ៖
⁃ សាច់ម៉ងប្រវែង២០០០ម៉ែត្រ
⁃ ឡុកចំនួន០៤ឡុក
⁃ បង្គោលចំនួន ២០០ដើម
⁃ ព្រលែងត្រីចម្រុះប្រមាណ ៥០គីឡូក្រាម។

...

ក្រោយប្រតិបត្តិការចប់​ចំពោះវត្ថុតាងត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង៕ដោយ​៖អ្នក​បាត់ដំបង​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print