ខេត្តពោធិ៍សាត់៖ សាលាដំបូងខេត្តពោធិ៍សាត់ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានចេញដីការឱ្យឃុំខ្លួនមនុស្ស១នាក់ ពាក់ព័ន្ធការកាប់ទន្រ្ទានដីព្រៃ ត្រង់ចំណុចជើងភ្នំខ្មោច ចំណុចស្ទឹងខៀវ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
តុលាការបានចាត់ការតាមច្បាប់ ចំពោះអ្នកប្រព្រឹត្តបទល្មើសព្រៃឈើ ឱ្យស្ថិតនៅក្រោមការពិនិត្យបទ៖ កាប់គាស់ រុករានដីព្រៃ ឆ្ការដុត និងឈូសឆាយដីព្រៃ ដើម្បីយកធ្វើជាកម្មសិទ្ធិ។ បទល្មើសព្រទណ្ឌដែលមានចែង និងឱ្យផ្ទន្ទាទោស តាមមាត្រា៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។
ដូច្នេះជនត្រូវចោទត្រូវបានដាក់ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយ ដីព្រៃ ដើម្បីយកធ្វើធ្វើជាកម្មសិទ្ធ ប្រព្រឹត្តនៅចំណុចជើងភ្នំខ្មោច ចំណុចស្ទឹងខៀវ ត្រង់និយាមការ លេខ០២៨០ ៨៦៩/១៣៤៩៤០០ ភូមិចំការជ្រៃខាងជើង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ តាមបញ្ញត្តិមាត្រា ៦២ ចំណុច១ នៃច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ៕ដោយ៖អ្នកពោធិ៍សាត់