ភ្លើងឆេះអន្តេវាសិកដ្ឋានក្នុងប្រទេសចិនមនុស្ស១៣នាក់បានស្លាប់

ចែករំលែក៖

ទីភ្នាក់ងារសារព័ត៌មាន Xinhua បានផ្សាយនៅថ្ងៃទៅ២០ មករា ថា យ៉ាងហោចណាស់មនុស្ស ១៣ នាក់បានស្លាប់នៅក្នុងអគ្គីភ័យមួយក្នុងអគារអន្តេវាសិកដ្ឋាននៅក្នុងខេត្ត Henan ប្រទេសចិន។

គ្រោះអគ្គិភ័យដែលបានកើតឡើងនៅសាលា Yingcai School ក្នុងភូមិ Yanshanpu នៃខេត្ត Henan ត្រូវបានរាយការណ៍ទៅកាន់ ទីភ្នាក់ងារពន្លត់អគ្គិភ័យប្រចាំមូលដ្ឋាន កាលពីវេលាម៉ោង១១យប់ថ្ងៃសុក្រម្សិលមិញនេះ។ ក្រុមអ្នកសង្រ្គោះ បានទៅដល់កន្លែងកើតហេតុយ៉ាងឆាប់រហ័ស ហើយភ្លើងត្រូវបានពន្លត់ទៅវិញ នៅម៉ោង១១៖៣៨នាទីយប់ថ្ងៃដដែល។ ទោះជាបែបនេះក្តី មនុស្សចំនួន១៣នាក់បានស្លាប់ ហើយម្នាក់ផ្សេងទៀតបានរងរបួស ដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យ ប៉ុន្តែស្ថិតក្នុងស្ថានភាពនឹងនរ។
ភូមិ Yanshanpu ស្ថិតនៅជាយទីក្រុង Nanyang ដែលជាទីក្រុងមានមនុស្សរស់នៅជិត ១០លាននាក់។ អាជ្ញាធរក្នុងតំបន់កំពុងបើកការស៉ើបអង្កេត ដើម្បីស្វែងរកមូលហេតុ ដែលបណ្តាលឱ្យកើតមាន គ្រោះអគ្គិភ័យខាងលើ ខណៈមនុស្សយ៉ាងហោចម្នាក់ ដែលមានជាប់ពាក់ព័ន្ធនឹងសាលារៀននោះ ត្រូវបានឃាត់ខ្លួន។ កាលពីខែវិច្ឆិកា ឆ្នាំមុន មនុស្សសរុប២៦នាក់ បានបាត់បង់ជីវិត និងរាប់សិបនាក់ទៀត ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ក្រោយករណីភ្លើងឆេះការិយាល័យក្រុមហ៊ុនធ្យូងមួយ នៅខេត្ត Shanxi ភាគខាងជើងប្រទេសចិន៕

...

រូប​ថត​: xinhua

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print