សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា​ ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ថ្ងៃ​នេះគ្មានអ្នកស្លាប់

ចែករំលែក៖

ភ្នំពេញ​៖​ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ​ បានឱ្យដឹងថា​ គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! ខណៈ​ករណី​គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស​ នៅថ្ងៃទី២០ ខែមករា ឆ្នាំ​២០២៤នេះ​ បានកើតឡើងចំនួន ០៥លើក គ្មានមនុស្សស្លាប់ ​និងរបួសធ្ងន់ស្រាល ០៩នាក់។

ប្រភពដដែល​ បានគូសបញ្ជាក់ថា​ ក្នុង​ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនេះ បានកើតឡើងចំនួន ០៩លើក (យប់ ០៤លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០នាក់ (ស្រី​ ០នាក់), រងរបួសសរុប ០៩នាក់ (ស្រី ០១នាក់), រងរបួសធ្ងន់ ០៥នាក់ (ស្រី ០១នាក់) រងរបួសស្រាល ០៤នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៣នាក់ (យប់ ០១នាក់)។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០២លើក (ស្លាប់ ០នាក់) , មិនគោរពសិទ្ធិ ០២លើក (ស្លាប់ ០នាក់), ប្រជែងគ្រោះថ្នាក់ ០១លើក (ស្លាប់ ០នាក់)។ 

គួរជម្រាបថា​ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤​នេះ​ បានបង្ហាញពី​របាយការណ៍លទ្ធផលរយៈពេល២០ថ្ងៃ ពីថ្ងៃទី១-២០ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៣,៧៩៧គ្រឿង រថយន្តធំ ១៧២គ្រឿង រថយន្តតូច ២,៦២០គ្រឿង ម៉ូតូ ១១,០០៥គ្រឿង។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១០,០៦៣គ្រឿង, រថយន្តធំ ៦៣គ្រឿង, រថយន្តតូច ១,២៩៧គ្រឿង និងម៉ូតូ ៨,៧០៣គ្រឿង (៨,៧០៣ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស៕ដោយ​៖ប្រុស​ ស

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print