Breaking News ៖ ពុទ្ធោមុននេះបន្តិច ! ឃាតក ដងផ្លូវឆក់ជីវិតមនុស្ស៤នាក់ និងរបួស ៣នាក់ធ្ងន់ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ ព័ត៌មានបឋម ! ពុទ្ធោអើយមុននេះបន្តិច ! ឃាតក ដងផ្លូវឆក់ជីវិតមនុស្ស៤នាក់ និងរបួស ៣នាក់ធ្ងន់ស្រាល គួរអោយសង្វេកណាស់ ត្រឹម១ប្រព្រិចភ្នែកសោះ បន្សល់ទុកនូវភាពវិប្បដិសារីយ៍ ទុក្ខដល់សាច់ញាតិ ។

សូមបញ្ជាក់ថា ៖ បុរសម្នាក់បើកបររថយន្តក្នុងល្បឿនលឿនតាមបណ្ដោយស្ពានឬស្សីកែវបានជ្រុលទៅបុករះជាមួយម៉ូតូជាច្រើនគ្រឿង និងរថយន្តមួយគ្រឿងទៀតបណ្ដាលឲ្យមនុស្សប្រុសស្រី ០៤នាក់បាត់បង់ជីវិតនៅកន្លែងកើតហេតុ និង ០៣នាក់ទៀតរងរបួសធ្ងន់ស្រាល។

ហេតុការណ៍ដ៏រន្ធត់នេះកើតឡើងនៅវេលាម៉ោង ០៧យប់ ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ចំណុចក្រោមស្ពានអាកាសឬស្សីកែវ តាមបណ្តោយផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ព័ត៌មានលម្អិត នឹងបន្តផ្សព្វផ្សាយនៅពេលក្រោយ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print