នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​៖​ បើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមាន​សុវត្ថិភាព​ ឬ​តំណ​ភ្ជាប់​នោះ​អាចជាតំណភ្ជាប់បោក​បញ្ឆោត យើងអាចស្កេនបានតាមរយះគេហទំព័រ

ចែករំលែក៖

ភ្នំពេញ​៖​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ នៃក្រសួងមហាផ្ទៃ​ នៅព្រឹក​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ បើអ្នកសង្ស័យថា គេហទំព័រ ឬ ឯកសារនោះមិនមាន​សុវត្ថិភាព​ ឬ​តំណ​ភ្ជាប់​នោះ​អាចជាតំណភ្ជាប់បោក​បញ្ឆោត យើងអាចស្កេនបានតាមរយះគេហទំព័រ ខាងក្រោម៖

https://www.virustotal.com/

នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ បានបញ្ជាក់បន្ថែមថា​ VIRUSTOTAL គឺជាគេហទំព័រ សម្រាប់វិភាគ ឯកសារ អាស័យដ្ឋានគេហទំព័រ (URLs) និង IP Address ដែលគួរឱ្យសង្ស័យ ដើម្បីស្វែងរកមេរោគ (Malware) កូដព្យាបាទ (Malicious Code) និងការវាយប្រហារផ្សេងទៀត (Phishing)។

គួរជម្រាបថា​ កាលពីពេលថ្មីៗនេះ​ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ សូមមេត្តាប្រុងប្រយ័ត្ន! ព័ត៌មានក្លែងក្លាយ សូមកុំចុចតំណរភ្ជាប់ក្លែងក្លាយប្រភេទនេះ ជាតំណរភ្ជាប់ដែលត្រូវបានជនអនាមិកប្រើប្រាស់ ក្នុងការទាញយកទិន្នន័យផ្ទាល់ខ្លួនរបស់ជនរងគ្រោះ។ ហេតុដូច្នេះសូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងកុំធ្វើការចុចលើតំណរភ្ជាប់ខាងលើនេះ ជៀសវាងការបាត់បង់ទិន្នន័យ ឬឯកសារសំខាន់ផ្សេងៗ។

...

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមក្រើនរំលឹកដល់សាធារណៈជនប្រើប្រាស់បណ្តាញសង្គមនានា សូមកុំចុចតំណរភ្ជាប់ទាំងឡាយណាដែលគ្មានប្រភពច្បាស់លាស់ ចៀសវាងការកើតឡើងនូវហនិភ័យផ្សេងៗ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print