ភ្នំពេញ៖ បុរសម្នាក់មានជង្ងឺមកសំរាកព្យាបាលនៅមន្ទីពេទ្យកាលម៉ែត្រដោយគ្មានលុយឲ្យថ្លៃព្យាបាលបានដកសុីរ៉ូម លួចរត់ចេញពីពេទ្យដើរមកដេកតាមចឹញ្ញើផ្លូវ ដែលហេតុការណ៍នេះបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោងជាង ២រសៀលថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០១៥ ស្ថិតតាមបណ្តោយផ្លួវកែវចិន្តា ខាងមុខផ្ទះលេខ១៣G ក្រុម៩ភូមិ៣ សង្កាត់-ខណ្ឌជ្រោយចង្វា។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាបុរសដែកឈឺរត់ចេញពីពេទ្យនេះមាន ឈ្មោះ ភោគ ផល្លី អាយុ៣០ឆ្នាំ មុខរបរជាងសំណង់ស្នាក់នៅផ្ទះជួលភូមិកើតហេតុខាងលើមានស្រុកកំណើតនៅភូមិបឹងទំនប់ ឃុំព្រៃរំដេង ស្រុកគីរីវង្ស ខេត្តតាកែវ និងមានប្រពន្ធ ឈ្មោះទូច ចាន់ណា អាយុ២០ឆ្នាំមុខរបរនៅផ្ទះមានកូនប្រុស១អាយុ១ខួបជាង។
ប្រភពពត៌មានពីបងប្អូនបុរសខាងលើបានឲ្យដឹងថា កាលពីម្សិលមិញបុរសរូបនេះមានជង្ងឺក្តៅស្រាវស្រាញ ហើយត្រូវបានបងប្អូនបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាលម៉ែត នៅពេលសំរាកបានមួយថ្ងៃមួយយប់ លុះព្រឹកឡើងអត់មានលុយអោយថ្លែពេទ្យបុរសខាងលើបានលួចដោះសុីរ៉ូមរត់មកផ្ទះជួលវិញ។
ហើយបងប្អូនបានតេទូរស័ព្ទហៅប្រពន្ធអោយមកពីស្រុក ដើម្បមើលប្តីពេលមកដល់បានសួរប្តីថាបងម្តេចក៏ឆាប់ចេញពីពេទ្យបុរសនោះបាននិយាយថាគ្មានលុយអោយពេទ្យទេ ហើយប្រពន្ធបានបង្ខំអោយទៅពេទ្យវិញ រួចហើយបុរសជាប្តីបានខឹងមិនព្រមទៅដោយនិយាយថាសុំទៅស្រុកកំណើតនៅឯខេត្តស្វាយរៀងហើយក៏បានដើរចេញពីផ្ទះជួលដើម្បីរករថយន្តទៅស្រុកខណៈពេលដើរចេញពីផ្ទះជួលប្រហែលពី២០០ម៉ែតបុរសខាងលើដេកញាក់នៅចំណុចមុខផ្ទះខាងលើតែម្តង។
ក្រោយមកជនរងគ្រោះត្រូវបានក្រុមគ្រួសាហៅរថយន្តមន្ទីរពេទ្យកាលម៉ែតរដឹកយកទៅដើម្បីសង្គ្រោះបន្ទាន់៕ជ្រោយពេជ្រ
...