ខេត្តសៀមរាប៖កម្លាំងនគរបាលស្រុកពួកខេត្ដសៀមរាប បានចាប់ឃាត់ខ្លួនអ្នកបើកបររថយន្តម្នាក់ បន្ទាប់ពីបើកបុកមនុស្សពីរនាក់ស្លាប់ភ្លាមៗ នៅហ្នឹងកន្លែង ខណៈដែលជនរងគ្រោះពីរនាក់បងប្អូននោះកំពង់ជិះម៉ូតូនៅលើស្ពានក្នុងទិសដៅច្រាសទិសគ្នា។
ហេតុការណ៍បង្កគ្រោះថ្នាកចរាចរនេះកើតឡើងនៅវេលាម៉ោង១៧ ល្ងាចក្នុងថ្ងៃទៅ២៨ខែកក្កដានៅចំណុចលើស្ពានស្ទឹងព្រះស្រុក ភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។លោកវរសេនីយ៍ត្រី ទេព ពុំសែនអធិការនគរបាលស្រុកពួកបានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី៣០នេះថា ហេតុការនោះគឺបណ្តាលមកពីអ្នកបើកបររថយន្តឡើងវ៉ាគ្នានៅលើស្ពានទើបបណ្តាលឲ្យបុកជាមួយម៉ូតូសង់កូរ៉េពេញទំហឹងបណ្តាលឲ្យអ្នកជិះម៉ូតូពីរនាក់បងប្អួនស្លាប់ភ្លាមៗនៅនឹងកន្លែង រីឯអ្នកបើក
បរត្រូវបានកម្លាំងនគរបាលតាមចាប់បានបញ្ជូនទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានខេត្តសៀមរាបចាត់ការបន្តទៅតាមផ្លូវច្បាប់។លោកបន្តថា អ្នបើកបររថយន្តបង្កមានឈ្មោះ ហាប់ ខៀវ ភេទប្រុសអាយុ២៩ឆ្នាំរស់នៅភូមិឈូកសឃុំឃុនរាម ស្រុកបន្ទាយស្រី បើករថយន្តម៉ាកហ៊ីណូ
ពណ៌ខៀវលាយសពាក់ស្លាក់លេខកំពង់ចាម3A 0073 បើកពីលិចទៅកើត។លោកបន្តថា ជនរង
គ្រោះមានឈ្មោះស៊ានភ្លីភេទប្រុសអាយុ៣៣ឆ្នាំមុខរបរជាងដែក ចំណែកម្នាក់ទៀតត្រូវជាប្អូនថ្លៃមាន
ឈ្មោះយៀងតុងភេទប្រុសអាយុ២៨ឆ្នាំរស់នៅភូមិផ្លាំងឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប ជិះម៉ូតូម៉ាក
សង់កូរ៉េពាកស្លាកលេខ1Q3119។បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនមកកាន់អធិការដ្ឋានស្រុកពួកដើម្បីរង់
ចាំដោះស្រាយទៅតាមផ្លូវច្បាប់។
ចំណែកលោកវរសេនីយ៍ទោជឹមសុវណ្ណនាយការិយាល័យចរាចរផ្លូវគោកនៃស្នងការខេត្តសៀមរាបបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៣០ខែកក្កដានេះថាបច្ចុប្បន្ននេះអ្នកបើកបររថយន្តបង្កត្រូវបានបញ្ជូនទៅតុលាការខេត្តនៅព្រឹកថ្ងៃទី៣០នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕ ដោយជានិរន្ដរ៍