ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយកចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖

១- បដិវត្តន៍ព័ណ៌គឺជាសកម្មភាពនយោបាយចង្រៃដែលបំផ្លាញសន្តិភាពនិងសេចក្តីសុខរបស់ប្រជាជន = ដែលចាំបាច់ត្រូវតែកម្ចាត់ចោលមិនឲ្យមាននៅតាមបណ្តាប្រទេសជាពិសេសនៅកម្ពុជាដែលកំពុងមានសន្តិភាពពេញលេញ។
២- គោលការណ៍ប្រឆាំងបដិវត្តន៍ព័ណ៌នៅតែមានជាប្រចាំ = ដោយសារមហិច្ឆតាចង់ដណ្តើមអំណាចដោយរំលោភលទ្ធិប្រជាធិបតេយ្យនៅតែមាន?
៣- ក្នុងឱកាសបុណ្យខួបលើកទី២៥នៃកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ = ការធ្វើព្យូហយាត្រាកងកម្លាំងនិងសព្វាវុធគ្រប់ប្រភេទល្មមឲ្យក្រុមឧទ្ទាមក្រៅច្បាប់យល់ដឹងពីសក្តានុពលរបសកម្លាំងជាតិទាំងមូល កុំធ្វើអ្វីផ្តេសផ្តាស់ឲ្យសោះ?
៤- មុនចង់ធ្វើបដិវត្តន៍ព័ណ៌ = ក្រុមជ្រុលនិយមគប្បីសួរកងទ័ពជាតិជាមុនសិនតើយល់ព្រមឬទេ?
៥- ការតស៊ូរបស់គណបក្សប្រជាជនកម្ពុជាឆ្លងកាត់ឧបសគ្គដ៏គ្រោះថ្នាក់រាប់មិនអស់រហូតមានកងទ័ពដ៏ខ្លាំងក្លា = រឿងអីឲ្យក្រុមជ្រុលនិយមធ្វើបដិវត្តន៍ព័ណ៌បានទោះមានការលូកដៃពីខាងក្រៅក្តី?
៦- ក្នុងដំណាក់កាលនេះកងទ័ពជារបស់ប្រជាជនហើយប្រជាជនក៏ជាឪពុកម្តាយកងទ័ព = គ្មានពេលដែលកងទ័ពនិងប្រជាជនឃ្លាតឆ្ងាយពីគ្នាទេ?
៧- ទោះក្នុងតម្លៃណាក៏ដោយសុខសន្តិភាពត្រូវតែថែរក្សាឲ្យបានដាច់ខាត = ក្រុមចង់ធ្វើបដិវត្តន៍ពណ៌ ត្រូវយល់ឲ្យច្បាស់ពាក្យស្លោកនេះ?
៨- កងទ័ពមានតួនាទីនិងភារៈកិច្ចការពារជាតិនិងប្រជាជន = ក្រុមជ្រុលនិយមនិងក្រុមដែលចង់បំផ្លាញជាតិនិងសេចក្តីសុខរបស់ប្រជាជនគឺជាខ្មាំងសត្រូវរបស់កងទ័ពជាតិ។
៩- កងទ័ពត្រូវការកែទម្រង់តែទោះកែទម្រង់យ៉ាងណា = ក៏ត្រូវរក្សាឲ្យបានអត្តសញ្ញាណជាតិនិងប្រជាជន។
១០- កងទ័ពនិងប្រជាជនគឺតែមួយ = ការពារប្រជាជនគឺការពារកងទ័ព ការពារកងទ័ពគឺការពារប្រជាជន ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print