លោកបណ្ឌិត អ៊ាង សុផល្លែត ដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ

ចែករំលែក៖

ភ្នំពេញ​ ៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារ និងបើកកិច្ចប្រជុំលើកដំបូងរបស់ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តត្បូងឃ្មុំ។ ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានដាក់ចេញនូវទិសដៅការងារអាទិភាពចំពោះមុខ ៨ចំណុច ដល់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ រួមមាន៖

-ត្រូវរៀបចំចាត់តាំងក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋាន តាមភូមិ ឃុំ ស្រុក

-ត្រូវធ្វើបច្ចុប្បន្នភាពតារាងបញ្ហា សំណើ សំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីជាមូលដ្ឋានសម្រាប់ការធ្វើ វេទិកាសាធារណៈ សម្របសម្រួលការអនុវត្តផែនការនិងត្រួតពិនិត្យតាមដានវឌ្ឍនភាព

-ជំរុញការអនុវត្តគោលនយោបាយអាទិភាពនានា និង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជ- រដ្ឋាភិបាល ជាពិសេសគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលជាអាទិភាព ៥+១ របស់រាជរដ្ឋាភិបាល។ ក្នុងនោះ ត្រូវជំរុញការអនុវត្តលក្ខណៈសម្បត្តិ ទី៦ គឺមានអនាម័យ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ ព្រមទាំងជំរុញបណ្តាអាទិភាពនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដោយផ្តោតជាពិសេសលើ ១.យុទ្ធនាការ “ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ” ដើម្បី បណ្តុះផ្នត់គំនិតនៃភាពស្អាតចេញពីចិត្ត គំនិត ហើយឈានឆ្ពោះទៅភាពស្អាតរបស់សង្គម និងជាតិទាំងមូល និងបន្តទៅជំនាន់មុខទៀត និង២. យុទ្ធនាការដាំដើម ឈើយ៉ាងតិចមួយលានដើមក្នុងមួយឆ្នាំ ដើម្បីជំរុញ ភាពបៃតង ធ្វើឲ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹត កាបូន នៅឆ្នាំ២០៥០

-ត្រូវរៀបចំផែនការចុះវេទិកាសាធារណៈប្រចាំឆ្នាំ ២០២៤ សម្រាប់ភូមិទាំងអស់

-ត្រូវធ្វើរបាយការណ៍ អំពីលទ្ធផលនៃវេទិកាសាធារណៈ និងរបាយការណ៍កិច្ចប្រជុំប្រចាំត្រីមាសនៃក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ស្រុក/ក្រុង និងឃុំ/ សង្កាត់

-ត្រូវចងក្រងឯកសារ របាយការណ៍នានា ស្តីពីស្ថានភាព ភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គមកិច្ច (កសិកម្ម ឧស្សាហកម្ម ទេសចរណ៍ គមនាគមន៍ ប្រព័ន្ធធារាស្ត្រ អប់រំ សុខាភិបាល) វប្បធម៌ សន្តិសុខ ក៏ដូចជាព័ត៌មានអំពីដៃគូពាក់ព័ន្ធ អង្គការមិនមែនរដ្ឋា- ភិបាល ដែលមានសកម្មភាពនៅក្នុងមូលដ្ឋាន ដើម្បី ពង្រឹងការសម្របសម្រួល និងប្រើប្រាស់ឲ្យអស់លទ្ធភាព នូវសក្តានុពលដែលមាន

-ត្រូវសិក្សាបន្ថែមអំពីសក្តានុពលរបស់មូលដ្ឋាន ដែល អាចជាប្រភពថ្មីសម្រាប់ការអភិវឌ្ឍ ក្រៅពីវិស័យ កសិកម្ម ឧស្សាហកម្ម តាមរយៈការខិតខំកែច្នៃប្រែ ក្លាយតំបន់វប្បធម៌ ប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍ ធម្មជាតិនានា ឲ្យក្លាយជា គោលដៅកម្សាន្តបៃតង ដើម្បី លើកកម្ពស់ជីវភាពប្រជាសហគមន៍ តាមរយៈការបង្កើន ប្រាក់ចំណូល ហើយដែលជាធាតុចូលជំរុញឱ្យកម្ពុជា ក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

-ត្រូវផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសកម្មភាព ការងារ និងលទ្ធផលសម្រេចបានរបស់ក្រុមការងារ។ 

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតប្រធានក្រុមការងារ រម្លឹកបន្ថែមអំពីអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី អំពីកត្តា៤ ដែលនាំមកនូវ ជោគជ័យនៃការកែទម្រង់ គឺ៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្ត ៣. ការចូលរួមដោយស្មោះត្រង់ និង ៤. ការលះបង់ដើម្បីប្រយោជន៍រួម។ សារនេះពិតជាមាន អត្ថន័យគ្រប់គ្រាន់ សម្រាប់តម្រង់ទិសឲ្យយើងទាំងអស់គ្នា បំពេញភារកិច្ចរបស់ខ្លួន ក្នុងក្របខ័ណ្ឌក្រុមការងាររាជរដ្ឋាភិបាលគ្រប់ថ្នាក់៕

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print