ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងធ្វើទស្សនកិច្ចនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ លោក Tom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ (DRL) នឹងធ្វើទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ១៨ និង ១៩ ខែកក្កដាដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សនៅក្នុងទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងប្រទេសកម្ពុជា។

...

នៅថ្ងៃទី ១៨ កក្កដាលោកឧបការីរដ្ឋមន្រ្តីMalinowski នឹងជួបជាមួយមន្រ្តីរដ្ឋាភិបាលសមាជិកនៃគណបក្សប្រឆាំងក្រុមសង្គមស៊ីវិលក្នុងស្រុកនិងតំណាងទីភ្នាក់ងារអន្តរជាតិដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរីនិងយុត្តិធម៌ នៅកម្ពុជា។ លោកក៏នឹងរំលឹកអោយកម្ពុជាលើកកំពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិហើយធានាការការពារអង្គការសិទ្ធិមនុស្ស។ លោកឧបការីរដ្ឋមន្រ្តីនឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ដើម្បីស្វែងយល់បន្ថែមទៀតពីប្រវត្តិសាស្រ្តនៃអតីតពន្ធនាគារនិងមជ្ឈមណ្ឌលសួរចំលើយនេះ។

នៅថ្ងៃទី ១៩ កក្កដាលោកឧបការីរដ្ឋមន្រ្តីMalinowski នឹងចូលរួមនៅក្នុងការសំណេះសំណាលជាមួយយុវជនកម្ពុជាលើប្រធានបទនៃការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះនឹងប្រព្រឹត្តទៅនៅបណ្ណាល័យនៃស្ថានទូតអាមេរិកនៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្រ្តក្នុងបរិវេណខាងត្បូងហើយអ្នកចូលរួមមានសមាជិកនៃក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិកសមាជិកនៃកម្មវិធីរបស់លោកប្រធានាធិបតី Obama ដែលមានឈ្មោះថាគំនិតផ្តួចផ្តើមស្តីពីមេដឹកនាំយុវជននៅអាស៊ីអាគ្នេយ៍ (YSEALI) ដែលមានបំណងពង្រឹងការអភិវឌ្ឍភាពជាអ្នកដឹកនាំនិងការទំនាក់ទំនងគ្នាជាបណ្តាញនៅក្នុងចំណោមយុវជននៅអាស៊ីអាគ្នេយ៍។

ចំពោះព័ត៌មានបន្ថែមស្តីពីដំណើរទស្សនកិច្ចរបស់លោកឧបការីរដ្ឋមន្រ្តីMalinowski សូមតាមដាន @Malinowski on Twiterឬទាក់ទងឈ្មោះ Kerri Spindler-Rantaតាម[email protected] ។ ចំពោះព័ត៌មានថ្មីៗស្តីពីការងារផ្នែកសិទ្ធិមនុស្សរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក សូមចូលមើលគេហទំព័រwww.humanrights.govឬតាមដានគណនេយ្យ Twitter ស្តីពី DRL តាម @State_DRL ៕

# # #

ជីវប្រវត្តិលោកTom Malinowski ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារ

លោក Tom Malinowski បានស្បថចូលកាន់តំណែងជាឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យសិទ្ធិមនុស្សនិងការងារនៅថ្ងៃទី ៣ ខែមេសាឆ្នាំ ២០១៤។ មុនពេលចូលកាន់តំណែងបច្ចុប្បន្ននិងតាំងពីឆ្នាំ ២០០១ មកលោកគឺជាប្រធាននៅទីក្រុង Washington របស់អង្គការសិទ្ធិមនុស្ស Human Rights Watch ដែលជាអង្គការមួយក្នុងចំណោមអង្គការអន្តរជាតិឯករាជ្យនាំមុខគេដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស។ ពីឆ្នាំ ១៩៩៨ ដល់ឆ្នាំ ២០០១ លោកបានធ្វើជាប្រធានជាន់ខ្ពស់ នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិក្នុងសេតវិមានដោយក្នុងនោះលោកបានដឹកនាំការធ្វើពង្រាងនៃសុន្ទរកថារបស់លោកប្រធានាធិបតី Clinton ស្តីពីគោលនយោបាយការបរទេសនិងការងារទំនាក់ទំនងជាយុទ្ធសាស្រ្តនៅជុំវិញពិភពលោក។ ពីឆ្នាំ ១៩៩៤ ដល់ឆ្នាំ ១៩៩៨ លោកគឺជាអ្នកសរសេរសុន្ទរកថារបស់រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក Warren Christopher និង Madeleine Albright និងជាសមាជិកនៃក្រុមបុគ្គលិកធ្វើផែនការគោលនយោបាយក្នុងក្រសួងការបរទេសសហរដ្ឋអាមេរិក។

នៅក្នុងពេលមុននោះទៀត ក្នុងអាជីពរបស់លោកលោក Malinowski បានធ្វើជាអ្នកជំនួយការស្រាវជ្រាវអោយមូលនិធិ Ford Foundation ក្នុងឆ្នាំ ១៩៩៣ និងវិទ្យាស្ថានមនុស្សសាស្រ្តនៅទីក្រុង Vienna នៃប្រទេសអូទ្រីសក្នុងឆ្នាំ ១៩៩២។ លោកបានចាប់ផ្តើមអាជីពរបស់លោកជាជំនួយការពិសេសអោយលោកព្រឺទ្ធសមាជិក Daniel Patrick Moynihan ក្នុងឆ្នាំ ១៩៨៨។ លោក Malinowski បានទទួលសញ្ញាប័ត្របរិញ្ញាផ្នែកមនុស្សសាស្រ្តពីសាកលវិទ្យាល័យ California, Berkeley និងសញ្ញាប័ត្រអនុបណ្ឌិតផ្នែកទស្សនវិជ្ជាពីសាកលវិទ្យាល័យ Oxford ដោយពេលនោះលោកជានិស្សិតទទួលបានអាហារូបករណ៍ Rholdes ។

# # #

default

...

1111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print