គ្រូបង្វឹកក្លិប Union Berlin លោក Nenad Bjelica ត្រូវពិន័យ៣ប្រកួតបន្ទាប់ពីមានជម្លោះជាមួយ Leroy Sane

ចែករំលែក៖

 អ្នកចាត់ការទូទៅរបស់ក្លិបអាល្លឺម៉ង Union Berlin លោក Nenad Bjelica ត្រូវបានគេដាក់បម្រាម៣ប្រកួតសម្រាប់ការវាយលើកីឡាករ Leroy Sane របស់ Bayern Munich ចំមុខ។

 ហេតុការណ៍នេះបានកើតឡើងនៅនាទីទី៧៤នៃការចាញ់នៅក្របខ័ណ្ឌ Bundesliga កាលពីថ្ងៃពុធ នៅពេលដែលខ្សែប្រយុទ្ធSane ព្យាយាមយកបាល់ពី Bjelica នៅលើខ្សែបន្ទាត់ចំហៀង។

 Bjelica ដែលត្រូវបានពិន័យជាប្រាក់២៥,០០០អឺរ៉ូបានលើកដៃរបស់គាត់ពីរដងទៅកាន់មុខរបស់ Sane ដោយរុញគាត់ចេញ ហើយត្រូវបានបណ្តេញចេញជាបន្តបន្ទាប់។ សមាគមបាល់ទាត់អាឡឺម៉ង់បាននិយាយថា គាត់បានបង្ហាញអាកប្បកិរិយាមិនលេងកីឡា

 គ្រូបង្វឹកសញ្ជាតិក្រូអាតវ័យ២ឲ៥២ឆ្នាំរូបនេះបានដឹកនាំក្រុម Union Berlin តាំងពីខែវិច្ឆិកា ហើយនឹងខកខានការប្រកួតBundesliga ទល់នឹង Darmstadt, RB Leipzig និង Mainz

 ក្រុម Union Berlin ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៤កាលពីរដូវកាលមុន ឈរនៅចំណាត់ថ្នាក់លេខ១៥ និងមានត្រឹមតែ៣ពិន្ទុប៉ុណ្ណោះពីកន្លែងដែលត្រូវកាត់ចោលនៅរដូវកាលនេះ។

 ចំណែកក្រុម Bayern Munich ឈរនៅលេខ២ មាន៤ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង Bayer Leverkusen បន្ទាប់ពីឈ្នះការប្រកួតកាលពីថ្ងៃពុធ (រូបភាព BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print