លោក-លោកស្រីនាយករងមន្ទីរពេទ្យដែលទទួលបន្ទុកតាមផ្នែកនានា ចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit)

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃសុក្រ ១ រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដោយមានការណែនាំរបស់លោកសាស្ត្រាចារ្យ ងី ម៉េង នាយកមន្ទីរពេទ្យបានចាត់ឲ្យលោក-លោកស្រីនាយករងមន្ទីរពេទ្យដែលទទួលបន្ទុកតាមផ្នែកនានា ចុះពិនិត្យវឌ្ឍនភាពការងារ និងបច្ចេកទេសព្យាបាលអ្នកជំងឺ (Grand Visit) ។

សូមបញ្ជាក់ថា ៖ យោងតាមការចង្អុលបង្ហាញរបស់លោកសាស្រ្តាចារ្យនាយកមន្ទីរពេទ្យ លោក-លោកស្រីនាយករងមន្ទីរពេទ្យ ក៏បានណែនាំបន្ថែមឱ្យគ្រប់ផ្នែកទាំងអស់ត្រូវព្យាបាលអ្នកជំងឺតាមលក្ខណៈបច្ចេកទេស និងយកចិត្តទុកដាក់ខ្ពស់បំផុត ដោយផ្អែកលើការធ្វើរោគវិនិច្ឆ័យឱ្យបានច្បាស់លាស់ដើម្បីឱ្យការព្យាបាលមានប្រសិទ្ធភាពខ្ពស់ និងចំគោលដៅ ជាពិសេស ត្រូវប្រកាន់ភ្ជាប់នូវការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធិ ភាព និងសមធម៍។
ទន្ទឹមនឹងនេះលោក-លោកស្រី នាយករងក៏បានកោតសរសើរខ្ពស់ដល់អស់លោក លោកស្រី ជានាយផ្នែក នាយផ្នែករង នាយសាល នាយសាលរង និងបុគ្គលិក មន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារ និងយកចិត្តទុកដាក់ព្យាបាល និងមើលថែអ្នកជំងឺបានយ៉ាងល្អប្រសើរ ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print