រូបភាពអតីតនាយករដ្ឋមន្ត្រីអង់គ្លេសរើអីវ៉ាន់ទៅផ្ទះវិញ បង្កភាពផ្ញាក់ផ្អើលយ៉ាងខ្លាំងក្រោយបង្ហោះតាមបណ្តាញសង្គម។ លោក កាមេរូន បានចាកចេញពីផ្ទះលេខ១០ ផ្លូវ Downing ក្នុងទីក្រុងឡុង កាលពីថ្ងៃទី១២ ខែកក្កដា ។ រូបភាពរបស់លោក កាមេរូន ពិតជាគួរឲ្យគោរពស្រឡាញ់តាមការវាយតម្លៃពីប្រជាពលរដ្ឋក្រោយពេលលោកកាន់តំណែងអស់រយៈពេលជាង៦ឆ្នាំ។
នៅថ្ងៃទី១៣ ខែកក្កដា លោកស្រី Theresa May បានជំនួសដំណែងលោក កាមេរូន បន្តដំណែងដឹកនាំអង់គ្លេសក្រោយពេលលោកស្រីទទួលបានការគាំទ្រភាគច្រើននៅក្នុងការបោះឆ្នោតគណបក្សកាន់អំណាចកន្លងទៅលើការជ្រើរើសបេក្ខភាពនាយករដ្ឋមន្ត្រី។
លោក ដេវិដកាមេរូន បានប្រកាសលាលែងចេញពីតំណែងនៅថ្ងៃទី២៣ ខែមិថុនា ក្រោយពេល Brexit ទទួលបានជ័យជំនៈនៅក្នុងការបោះឆ្នោតប្រជាមតិ។ លោក កាមេរូន បានសម្រេចលាលែងចេញពីតំណែងមុនពេលកំណត់ ដោយពេលដំបូងលោកមានគម្រោងលាលែងនៅខែកញ្ញា។ ប៉ុន្តែក្រោយការជ្រើសរើសមេដឹកនាំថ្មីបានលោក កាមេរូន ក៏បានសម្រេចផ្ទេអំណាចភ្លាមៗតែម្តង។
នៅថ្ងៃនេះដែរគ្រួរសារលោក កាមេរូន បានរើអីវ៉ាន់ចេញពីផ្ទះលេ១០ នៅផ្លូវ Downing ក្នុងទីក្រុងឡុង ដែលជាទីតាំងសម្រាប់ថ្នាក់ដឹកនាំអង់គ្លេស។ ទីនោះបានកា្លយជាកន្លែងរបស់នាយករដ្ឋមន្ត្រីតាំងពីឆ្នាំ១៧៣៥ មក។
ក្នុងពេលដែលរថយន្តរបស់ក្រុមហ៊ុនរើផ្ទះបានមកដល់តាមទ្វាក្រោយក្នុងពេលដែលលោក កាមេរូន កំពុងតែប្រជុំគណរដ្ឋមន្ត្រីជាលើកចុងក្រោយ។ បន្ទាប់ពីកិច្ចប្រជុំលោកក៏បានគេចពីក្រុមអ្នកសារព័ត៌មានដើរចេញតាមទ្វាក្រោយទៅជួយរើអីវ៉ាន់ទៅផ្ទះវិញ៕
ប្រែសម្រួល៖ សាធី