សេចក្ដីប្រកាសព័ត៌មានស្តីពីការដោះស្រាយសំណូមពរពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់រមនីយដ្ឋានអង្គរទៅតាំងទីលំនៅ   ស្រុកបន្ទាយស្រី

ចែករំលែក៖

ភ្នំពេញ : រដ្ឋបាលខេត្តសៀមរាប មានកិត្តិយស សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា៖ កាលពី ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ ក្រុមការងារចម្រុះដោយមានតំណាងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា តំណាងរដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធបានជួបមួយប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពី តំបន់រមនីយដ្ឋានអង្គរទៅតាំងទីលំនៅ នៅភូមិធម្មជាតិរុនតាឯក ដើម្បីស្តាប់សំណូពររបស់បងប្អូនប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់។

ជាមួយគ្នានេះ ក្រុមការងារចម្រុះក៏បានធ្វើការផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋអំពីគោល- នយោបាយ និងការកែសម្រួលលើការឧបត្ថម្ភសាច់ប្រាក់ ដោយអនុវត្តតាមអនុក្រឹត្យលេខ៨៨ អនក្រ.បកចាស់ និងអនុក្រឹត្យលេខ ៣៧១ អនក្រ.បកថ្មី ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣។ បន្ទាប់ពីបានទទួលសំណូមពរពី ប្រជាពលរដ្ឋ ក្រុមការងារចម្រុះបានជូនដំណឹងទៅកាន់បងប្អូនប្រជាពលរដ្ឋថារដ្ឋបាលខេត្តនឹងធ្វើរបាយការណ៍ ជូនរាជរដ្ឋាភិបាល ដើម្បីពិនិត្យលើសំណូមពររបស់ប្រជាពលរដ្ឋ ហើយជូនដំណឹងមកកាន់ប្រជាពលរដ្ឋវិញ ឱ្យឆាប់រហ័សក្រោយពេលទទួលបានដំណឹងពីរាជរដ្ឋាភិបាល។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មេត្តាជ្រាបជាព័ត៌មាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print