លោករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញពិនិត្យការតាក់តែងវិញ្ញាសាសរសេរ  សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ

ចែករំលែក៖

ភ្នំពេញ : លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ ការតាក់តែងវិញ្ញាសាសរសេរ  សម្រាប់ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀន ឯកទេសអប់រំកាយ និងកីឡា នៅមណ្ឌលប្រឡង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បាន និងកំពុងដំណើរការនាព្រឹកនេះ។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា : វិញ្ញាសានីមួយៗ រួមមាន(១)វប្បធម៌ទូទៅ (២)ជីវវិទ្យា (៣)ភាសាអង់គ្លេស នឹងត្រូវបានតាក់តែងច្រើនជាងមួយជម្រើស ហើយខ្ញុំផ្ទាល់ នឹងជ្រើសរើសជម្រើសណាមួយក្នុងចំណោមវិញ្ញាសាទាំងនោះ។  បន្ទាប់មកវិញ្ញាសាដែលបានជ្រើសរើសរួចរាល់ នឹងត្រូវបានថតចម្លង សម្រាប់ចែកជូនបេក្ខជនប្រឡងប្រជែងនាពេលរសៀលនេះ ចាប់ផ្តើមពីម៉ោង១២ និង៣០នាទីតទៅ។

គណៈកម្មការរៀបចំការប្រឡងប្រជែង បានសិក្សារៀបចំគ្រប់លទ្ធភាព ធ្វើយ៉ាងណាធានាបាននូវការប្រឡងផ្អែកលើគោលការណ៍គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ក្នុងគោលដៅផ្តល់នូវភាពស្មើៗគ្នាជូនដល់បេក្ខជនប្រឡងក្នុងស្មារតី «ចេះ គឺជាប់» «ជាប់ដោយមោទនៈ និងធ្លាប់ដោយអស់ចិត្ត»។ ក្នុងន័យនេះ សូមបេក្ខជនទាំងអស់គោរពប្រតិបត្តិឱ្យបានខ្ជាប់ខ្ជួននូវវិធានទាំងឡាយដែលបានកំណត់ដោយគណៈកម្មការប្រឡងប្រជែងជៀសវាងការប្រាសចាកសេចក្តីណែនាំដោយប្រការណាមួយដែលនាំឱ្យប៉ះពាល់ដល់ការប្រឡង និងឱកាសប្រឡងប្រជែង។

លោករដ្ឋមន្ត្រីបានលើកឡើងថា : ក្នុងនាមប្រធានគណៈមេប្រយោគ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមជូនពរបេក្ខជនទាំងអស់ ទទួលបានលទ្ធផលជាទីគាប់ចិត្តដោយក្តីមោទនៈ គ្រប់ៗគ្នា ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print