ប្លែកៗ ! បើកឡានបុកជនរងគ្រោះបណ្តាលឱ្យរបួស រួចជួយយកអាសារដឹកបញ្ជូនទៅគ្លីនិក ចុងក្រោយយកទ្រព្យសម្បត្តិជនរងគ្រោះ បើកឡានគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ ៖ ប្លែកៗ ! បើកឡានបុកជនរងគ្រោះបណ្តាលឱ្យរបួស រួចជួយយកអាសារដឹកបញ្ជូនទៅគ្លីនិក ចុងក្រោយយកទ្រព្យសម្បត្តិជនរងគ្រោះ បើកឡានគេចខ្លួនបាត់ ។ សង្ឃឹមថា គេចមិនរួចពីសមត្ថកិច្ចទេ ខណះមាន វីដេអូ កាម៉ារាសុវត្ថិភាព ឃើញមុខ និងផ្លាកលេខឡានច្បាស់ត្រឡែត។ ករណីនេះត្រូវបានគេបង្ហោះ លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយសរសេរថា ៖ មានអញ្ចឹងដែរបុក​គេ​​របួស​ធ្ងន់​​ហើយយក​ទ្រព្យ​​អ្នក​​រង​គ្រោះ​ទៅ​បាត់​…បុរស​ម្នាក់​បាន​បើក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស​ RX-330​ មួយ​គ្រឿងក្នុង​ល្បឿន​លឿន បាន​បុក​ពីក្រោយ​ម៉ូតូ​១​គ្រឿង បណ្ដាល​​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​អ្នក​បើក​ម៉ូតូ​រង​របួស​ធ្ងន់ ចំណែក​ប្ដី​របួសស្រាល។

ខណៈនោះ​អ្នកបើកបរ​រថយន្ត​ខាងលើ​ បាន​ជួយ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​គ្លីនិក​ដើម្បី​សង្គ្រោះ ដោយ​បាន​យក​លុយ​និង​ទូរស័ព្ទ ព្រមទាំង​ឯក​សារ​របស់​ជន​រង​គ្រោះ​មក​ដាក់​​​ក្នុង​រថយន្ត​របស់​ខ្លួន ដោយ​ធានា​អះអាង​ថា​នឹង​ដោះស្រាយ​ជូន​ជន​រង​គ្រោះ ។ ប៉ុន្តែ​បន្ទាប់​ពី​ដឹក​ជន​រង​គ្រោះ​ដល់​មន្ទីរសម្ភព​និង​ព្យាបា​ល​ជំងឺ ស្រាប់តែ​បុរស​នេះ​ក៏​ឆ្លៀតឱកាស​បើករថយន្ត​រត់គេច​ខ្លួ​បាត់ ដោយ​យក​ទាំង​លុយ​និង​ទូរស័ព្ទ ព្រម​ទាំង​របស់របរ​មួយ​ចំនួន​របស់​ជន​រង​គ្រោះ​ថែម​​ទៀត ។ ពេល​​ទូរស័ព្ទ​ឲ្យ​ត្រឡ​ប់​មក​វិញ​ដែរ ប៉ុន្តែ​ខ​ល​​ចូល​ច្រើន​ដង បុរស​នោះ​មិន​ខ្ចី​លើក​ទូរស័ព្ទ​ឡើយ ។ 

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​២៨ ខែមករា ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​ក្រវាត់ក្រុង​ទី​៣ ត្រង់​ចំណុច​ភ្លើងស្តុប​វត្ត​ជន្លុង​ម្លូ ស្ថិត​នៅ​ក្នុងភូមិ​ព្រែរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។ 

ជន​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ សួង សំបូរ អាយុ​៣៨​ឆ្នាំ និង​ប្ដី​ឈ្មោះ ភឺន សុភ​ន អាយុ​៤២​ឆ្នាំ បច្ចុប្បន្ន​មាន​ទីលំនៅ​ភូមិ​ថ្មី ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​កំពង់ស្ពឺ​1I-7559 ។ 

ចំណែក​រថយន្ត​បង្ក​ម៉ាក​ឡិច​ស៊ីស RX-330 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​2BC-5643 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ ។ ជន​នេះ​បាន​យក​ទ្រព្យសម្បត្តិ​របស់​ជន​រង​គ្រោះ​ រួម​មាន​ទូរស័ព្ទ​ដៃ​១​គ្រឿង លុយ​ចំនួន​១៥០​ដុល្លារ ប្រាក់​រៀល​ចំនួន​១០​ម៉ឺន​រៀល ឯកសារ​បង់ប្រាក់​ធនាគារ ថ្នាំពេទ្យ និង​កាត​ការងារ​រោងចក្រ​ មួក​សុ​វត្ថិភាព ។

ពាក់ព័ន្ធករណីនេះ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ បានប្រាប់អង្គភាព មជ្ឈមណ្ឌលព័ត៌មាន«នគរវត្ត»ថា ៖ ជុំវិញបញ្ហា លោកមិនទាន់ទទួលបានព័ត៌មាន នៅឡើយ ដូច្នេះលោកកំពុងសួរទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីផ្តល់ព័ត៌មានជូនពេលក្រោយ ៕ 

ដោយ ៖ សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print