ភ្នំពេញ៖ ប្រជាពលរដ្ឋទូទៅដែលរស់នៅក្នុងរាជធានីភ្នំពេញ បានបន្តចូលរួមអរគុណដល់សាលាដំបូងរាជធានីភ្នំពេញ ក្នុងការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន។ ដូច្នេះស្នាមញញឹមរបស់ពលរដ្ឋ ជាសេចក្តីសុខរបស់ថ្នាក់ដឹកនាំ!
ជាក់ស្ដែងយោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបង្ហោះសរសេរតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា សូមថ្លែងអំណរគុណដល់លោកប្រធានសាលាដំបូងរាជធានី ភ្នំពេញ ,លោកចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ,លោកប្រធានលេខាធិការដ្ឋាន និងលោកក្រឡាបញ្ជី សាលាដំបូងរាជធានីភ្នំពេញ ដែលជួយសម្រួលក្នុងការចេញ សាលក្រមកែតម្រូវអត្រានុកូលដ្ឋានឱ្យកូននាងខ្ញុំ បានយ៉ាង ឆាប់រហ័ស និងមិនចំណាយប្រាក់អ្វីនោះទេ! នាងខ្ញុំសូមជូនពរ លោកប្រធាន លោកចៅក្រម លោកប្រធានលេខាធិការដ្ឋាន និងលោកក្រឡាបញ្ជីឱ្យជួបតែពុទ្ធពរទាំងបួនប្រការកុំបីអាក់ខាន ឡើយ!
ដោយឡែកពលរដ្ឋម្នាក់ទៀត បានបង្ហោះថា ខ្ញុំធ្លាប់ឮគេថាចូលតុលាការស្មុគស្មាញ និងអស់ថវិកាច្រើន ។ អ្វីដែលខ្ញុំជួប មិនដូចដែលយើងស្មាននោះទេ ។ រឿងហេតុខ្ញុំ៖ គ្រួសារខ្ញុំបាន ទទួលមរណភាព ២១ ឆ្នាំហើយដោយមិនបានចុះសំបុត្រមរណៈភាព ។ ខ្ញុំ បានប្ដឹងនៅតុលាការ ដើម្បីចុះសំបុត្រមរណភាព ។ ជាលទ្ធផលឃើញមាន ភាពងាយស្រួល ។ សូមអរគុណ លោកប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលបានជួយសម្របសម្រួលការងារនេះឲ្យបានឆាប់ រហើយ និងយុត្តិធម៌ ។ សូមអរគុណ លោកចៅក្រម និងលោកប្រឡាបញ្ជី ក៏បានខិតខំពន្លឿនការងារ ។ សូមជូនពរលោក ទាំងបីរទទួលបាននូវ ពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី ឃ្លៀងឃ្លាតឡើយ ។
ដូច្នេះសូមអរគុណដល់សាលាដំបូងរាជធានីភ្នំពេញ ដែលបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់!
ជាមួយគ្នានេះ ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការពន្លឿនការដោះស្រាយលើបញ្ហាអត្រានុកូលដ្ឋាន (បញ្ហាសំបុត្រកំណើតសំបុត្រមរណភាព និងសំបុត្រអាពាហ៍ពិពាហ៍ ) ជូនបងប្អូនប្រជាពលរដ្ឋ គឺជាការងារអាទិភាពមួយនៅក្នុងដំណើរការនៃការអនុវត្តយុទ្ធនាការដែលបានដាក់ចេញដោយក្រសួងយុត្តិធម៌៕ដោយ៖តារា