ភ្នំពេញ : សមត្ថកិច្ចចុះរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ឃាត់យានយន្តល្មើសបានចំនួន១១០គ្រឿង ក្នុងនោះរថយន្ត២១គ្រឿង ម៉ូតូ៨៩ គ្រឿង នាយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ ២០២៤ នៅតាមបណ្តាអធិការ ដ្ឋាននគរបាលខណ្ឌទាំង១៤ ក្នុងរាជធានីភ្នំពេញ ក្រោមការអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គ ស្នងការនគរបាលជាតិ និងមានការដឹកនាំត្រួតពិនិត្យអនុវត្តផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នង ការនគរបាលរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានបញ្ជាក់ថា : លទ្ធផលដូចខាងក្រោមនេះ ៖
១.ល្មើសជាតិស្រវឹង ចំនួន៣៧គ្រឿង
+កម្រិត ០.២៥ – ០.៣៩ mg/L ចំនួន១៦គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១២នាក់
-អ្នកបើកបររថយន្ត ចំនួន០៤នាក់
+កម្រិត ០.៤០ mg/L ឡើង ចំនួន២១គ្រឿង
-អ្នកបើកបរម៉ូតូ ចំនួន១២នាក់
-អ្នកបើកបររថយន្ត ចំនួន០៩នាក់
២. បទល្មើសផ្សេងៗ ចំនួន៦៣គ្រឿង
-អត់មួកសុវត្ថិភាព ចំនួន៥៥គ្រឿង
-អត់បណ្ណបេីកបរ ចំនួន០៣គ្រឿង
-ផ្លាកលេខមិនប្រក្រតី ចំនួន០១គ្រឿង
-តុបតែងភ្លេីងខុសលក្ខណៈបច្ចេកទេស ចំនួន០២គ្រឿង
-រថយន្តដឹកសំពីងសំពោង ចំនួន០២គ្រឿង
៣. វិធានការអប់រំ
+ អប់រំអ្នកបេីកបរមានជាតិអាល់កុលក្រោម ០.២៥ mg/L ចំនួន២៨នាក់
- អ្នកបេីកបរម៉ូតូ ចំនួន២៥នាក់
- អ្នកបេីកបររថយន្ត ចំនួន០៥នាក់
+ អប់រំអ្នកបេីកបរផ្សេងៗ
- មិនពាក់មួកសុវត្ថិភាព ចំនួន៣៤នាក់ ៕